ឥណ្ឌាប្រកាសលប់ចោលការប្រកាសអាសន្នអាកាសធាតុកខ្វក់

0
9874

នៅថ្ងៃទី១៦ខែវិច្ឆិកាទីក្រុងញូដែលី នៃប្រទេសឥណ្ឌាបានប្រកាសលប់ចោលស្ថានភាពអាសន្នដែលបណ្តាលមកពីអាកាសធាតុកខ្វក់ ដែលបានគ្របដណ្ប់លើទីក្រុងនេះអស់រយៈពេលជា ច្រើនថ្ងៃ។ ខ្យល់កខ្វក់នេះដែលមានជាតិពុលនេះមានកម្រឹតលើសពីធម្មតាចំនួន៣០ដងពីចំនួនធម្មតា ដែលកម្រឹតដោយអង្កការសុខភាពពិភពលោក។ គុណភាពខ្យល់បានវិលត្រឡប់មក កាន់ភាពធម្មតាប្រសើរជាងមុនវិញដែលពេលនោះវាមានគុណភាពដ៏អាក្រក់បំផុត។

បម្រាម នេះត្រូវបានដកចេញដោយមានការអនុញ្ញាតឲ្យការដ្ឋានសំណង់អាចដំណើរការឡើងវិញ ឯយានយន្តអាចបើកចូលក្នុងទីក្រុងវិញបានហើយ។ ប៉ុន្តែកន្លែងខ្លះទៀតមិនទាន់អនុញ្ញាតឲ្យនៅឡើយទេ ដូចជារោងចក្រផលិតថាមពលធំៗ រោងចក្រផលិតអិដ្ឋនិងថ្មកំបោរជាដើម៕

image

Facebook Comments
Loading...