មនុស្ស៤នាក់បានស្លា..ប់ និងជាច្រើននាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍រអិលបាក់ដី និងផ្ទាំងទឹកកកនៅភ្នំហិម៉ាឡៃយ៉ារបស់ឥណ្ឌា

0
674

អ៊ុតារ៉ាខាន់ ៖ យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លា..ប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួននៅភ្នំហិម៉ាឡៃយ៉ាប្រទេសឥណ្ឌា បន្ទាប់ពីក្រុមអ្នកឡើងភ្នំចំនួន ៤១ នាក់ត្រូវបានវាយប្រហារដោយការរអិលបាក់ដីឬ និងផ្ទាំងទឹកកក ដែលរអិលចុះពីលើភ្នំ កាលពីថ្ងៃទី ៤ខែតុលា នេះបើតាមសេចក្តីថ្លែងការណ៍ពីវិទ្យាស្ថានឡើងភ្នំនៅភាគខាងជើងប្រទេសឥណ្ឌា។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមនេះមានសិក្ខាកាមឡើងភ្នំចំនួន ៣៤នាក់ និងគ្រូបង្រៀនចំនួន ៧នាក់ ត្រូវបានដឹងថា ស្ថិតក្នុងហេតុការណ៍ ដែលកើតឡើង នៅវេលាម៉ោង ៨៖៤៥នាទីព្រឹក ម៉ោងក្នុងតំបន់។

វិទ្យាស្ថាន Nehru Mountaineering ដែលជាសាលាឡើងភ្នំ ស្ថិតក្រោមក្រសួងការពារជាតិ បានឲ្យដឹងថា សាកសពចំនួន ៤ ត្រូវបានគេរកឃើញ ខណៈដែលក្រុមមន្ត្រីមកពីរដ្ឋ និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងកងកម្លាំងអាកាសឥណ្ឌា រុករកតំបន់នោះ។

មេនគរបាលប្រចាំរដ្ឋ អ៊ុតារ៉ាខាន់ (Uttarakhand) លោក Ashok Kumar បានប្រាប់រ៉យទ័រតាមទូរស័ព្ទថា “កងទ័ពអាកាសឥណ្ឌាកំពុងធ្វើការត្រួតពិនិត្យពីលើអាកាសនៃភ្នំដែលជាកន្លែងដែលរឿងនេះបានកើតឡើង៕

Facebook Comments
Loading...