អនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ ទទួលអំណោយពីព្រះចៅអធិការវត្តសុវណ្ណរាសីរតនារាម

0
552

ភ្នំពេញ ៖ ដើម្បីចូលរួមធ្វើការមនុស្សធ៌មក្នុងសង្គមដែលគេតែងនិយាយថា ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នានោះ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង ព្រះចៅអធិការវត្តសុណ្ណរាសីរតនារាម(សំរោងកណ្តាល)ស្ថិតសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធាន្នីភ្នំពេញ បានឧបត្ថម្ភទេយ្យទានដល់អនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ ដែលចូលរួមទទួលដោតលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោកអភិបាលរង ព្រមទាំងសមាជិកសមាជិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខណ្ឌ មួយចំនួនទៀតបានអញ្ជើញមកទទួល។

ព្រះតេជគុណអ៊ូ សុខអេង មានថេរដីការថា អង្ករ និងថវិការទាំងនេះជារបស់វត្តដែលបានមកពីពុទ្ធបរិស័ទ នៅទីជិតឆ្ងាយយកមកប្រគេនព្រះសង្ឃក្នុងពេលបុណ្យទានផ្សេងៗ។ ដោយយល់ឃើញថា ព្រះសង្ឃមានចង្ហាន់ក៍ដោយសារពុទ្ធបរិស័ទ្ធយកមកប្រគេនហើយពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នាផងនោះ ព្រះតេជគុណក៍បានចែករំលែកទៅអាណាចក្រវិញទៅតាមលទ្ធភាពដែលអាចជួយបាន។

ក្នុងឧិកាសនោះដែរលោកធឹម សំអាន បានសម្ដែងការកោតសរសើរ និងដោយគោរពចំពោះព្រះតេជគុណអ៊ូ សុខអេង ដែលព្រះអង្គមានព្រះហរទ័យមនុស្សធ៌មបាន បរិច្ចាកនូវ សម្ភារស្បៀងអាហារ ថវិការដល់កាកបាទក្រហម ទុកសម្រាប់ផ្តល់ជូនដល់អ្នកក្រីក្រនិងអ្នកជួបការលំបាក នឹងទុកជួយដល់ជនរងគ្រោះគ្រប់ប្រភេទដែល ត្រូវការជំនួយជាចាំបាច់ ក្នុងខណ្ឌព្រែកព្នៅ។

លោកបន្តថា កាយវិការទាំងកនេះពិតជាបានរួមចំណែកយ៉ាងធំធេងជួយអភិវឌ្ព្យន៍ សង្គមជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង ជាចុងក្រោយលោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានប្រទានពរ ដល់ព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង ព្រះចៅអធិការវត្តសុណ្ណរាសីរតនារាម និងគណៈកម្មការអាចារ្យវត្តសូមឲ្យបានសេចក្តីសុខទាំងអស់គ្នា និងសូមឲ្យជួបប្រទះនូវពុទ្ធពរទាំ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង បានឧបត្ថម្ភទេយ្យទានដល់អនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ រួមមាន

១/អង្ករចំនួន៥បាវ

២/ទឹកក្រូចចំនួន១០កេស

៣/ទឹកសុទ្ធិចំនួន១០កេស

៤/មីចំនួន១០កេសតូច

៥/ទឹកត្រីចំនួន១០យួរ

៦/ទឹកស៊ីអ៊ីវចំនួន១០យួរ

៧/រណ្តាប់ផ្ទះបាយចំនួន៧ឈុត

៨/បច្ច័យចំនួន៥.០០០.០០០រៀល៕

Facebook Comments
Loading...