នាំប្ដីចេញពីពេទ្យទៅជូលផ្ទះសំណាក់ដេក ដឹងខ្លួនឡើងប្ដីរឹងក្រញ៉ង់

0
284

ភ្នំពេញ ៖ បុរសជាកម្មករចល័តម្នាក់មានជំងឺរបេងប្រចាំកាយហើយត្រូវបានស្ដ្រីជាប្រពន្ធនាំពីខេត្តស្វាយរៀង ដើម្បីមកព្យាបាលនៅនមន្ទីរពេទ្យកាល់ម៉ែត្រ តែព្យាលមិនជា ក៏សម្រេចនាំប្ដីចេញពីពេទ្យ ទៅជួលផ្ទះសំណាក់តារ៉ារស្មីទួលសង្កែ  និងបាននាំគ្នាដេកលក់ទាំងពីរនាក់លុះប្រពន្ធដឹងខ្លួនម្ដងស្ទាបប្ដីស្រាប់តែស្លាប់រឹងក្រញ៉ង់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួលតែម្ដង។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាប្រមាណម៉ោង៣ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចបន្ទប់លេខ៤ ផ្ទះសំណាក់តារ៉ារស្មីទួលសង្កែ ផ្លូវលេខ៩៣R ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ ប៊ិន ធឿន អាយុ៦១ឆ្នាំ មុខរបរកម្មករចល័ត ទីលំនៅភូមិអង្គ ឃុំអង្គ ស្រុករមាសហែក ខេត្តស្វាយរៀង មកស្នាក់នៅបន្ទប់ផ្ទះសំណាក់ខាងលើបាន២យប់។

តាមស្ត្រីឈ្មោះ ភី ស្រីល័ក្ខ អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធ បានឲ្យដឹងថា រូបគាត់ និងប្តីបានស្រឡាញ់ និងរស់ជាមួយគ្នាអស់រយៈពេលប្រមាណជាង១០ឆ្នាំមកហើយ។ ដោយសារប្តីមានជំងឺរបេងប្រចាំកាយ រយៈពេលប្រមាណ១ខែកន្លងមកហើយនេះ គាត់ក៍បានធ្វើដំណើរពីស្រុក នាំប្តីមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែមិនជា លុះនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក៏បានសុំពេទ្យចេញ រួចនាំប្តីមកជួលបន្ទប់នៅផ្ទះសំណាក់ខាងលើដើម្បីស្នាក់នៅ។

តាមប្រភពដដែលបានបន្តថា នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីហូបបាយរួច ក៏បាន នាំគ្នាដេកទាំងអស់គ្នាទៅ រហូតដល់វេលាម៉ោងប្រមាណ៣ទៀបភ្លឺ គាត់ក៏បានងើបស្ទាបប្តី ស្រាប់តែប្តីស្លា.ប់ឡើងរឹងទៅហើយ រួចក៏បានរាយការណ៍ប្រាប់ម្ចាស់ផ្ទះសំណាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ នគរបាលជំនាញក៍បានចុះទៅត្រួតពិនិត្យ និងបានបញ្ជាក់ថា បុរសរងគ្រោះរូបនោះ ពិតជាស្លា.ប់ដោយសារតែគាំងបេះដូង៕

Facebook Comments
Loading...