ថ្លើមធំគ្រាន់បើបុរសម្នាក់ហ៊ានពង្រត់កូនក្រមុំលោកមេប៉ុស្ដិ៍សេសាន រយៈពេល៣ខែហើយគ្មានដំណឹងសោះ

0
264

ខេត្តរតនគិរី ៖ ក្នុងនាមជានាយប៉ុស្ដិ៍រដ្ឋបាលនគរបាលសេសាន មួយរូបដែលមានឥទ្ធិពលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បែរជាត្រូវបានបុរសម្នាក់ហ៊ានលូកថ្លើមប្រមាត់ដោយបានលួងលោមពង្រត់កូនស្រីរបស់លោកនាយប៉ុស្ដិ៍យកទៅបាត់រយះពេល៣ខែមកហើយគ្មានដំណឹងអ្វីបន្ដិចសោះ ពេលនេះលោកនាយប៉ុស្ដិ៍បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងនិងប្រកាសថាបើសមត្ថកិច្ចឬជនណាបានផ្ដល់ដំណឹងមកលោកឈានដល់ការឃាត់ខ្លួនអ្នកទាំងពីរនោះនឹងមានជូនសគុណចំនួន២លានរៀលទៀតផង។

លោក សេវ ហ្លញ់ ដែលជាឪពុករបស់កញ្ញារម៉ាស់ ពើញ បច្ចុប្បន្នដែលមានទីលំនៅរស់នៅភូមិប៉ាតាង ឃុំ សេសាន ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី បាន ប្រកាសជូនដំណឹងស្វែងរកកូនស្រី ឈ្មោះ រម៉ាស់ ពើញ ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ចារ៉ាយ រស់នៅ ភូមិ – ឃុំ ខាងលើ ដែលមាន បុរស ម្នាក់ ឈ្មោះ ពីង ចាក ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជាជនជាតិចារ៉ាយ រស់នៅ ភូមិ ប៉ាតាង ឃុំ សេសាន ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី  បាន លួង លោម លួចពង្រតកូនស្រី របស់គាត់រយះពេលបីខែ កន្លង មកហើយគ្មានដំណឹងអ្វីឡើយ ។

លោក សេវ ហ្ល ញ់ ជាឪពុករបស់ កញ្ញា រម៉ាស់ ពើញ មានតួនាទី ជានាយ ប៉ុស្តិ៍ នគរបាលរដ្ឋបាល សេសាន ផងដែរ ដោយលោកបានបានឲ្យដឹងថា ក្រោយពេលបាត់ កូនស្រី របស់ខ្លូន ដោយដឹងថា មានបុរសម្នាក់បានពង្រត់ កូនស្រីនោះចេញពីផ្ទះ មកដល់ថ្ងៃទី២៩ ខែសីហាឆ្នាំ ២០២២ ទើបលោកបាន សម្រេចចិត្ត មកដាក់ ពាក្យបណ្តឹង នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសេសាន តែម្តង។

លោក សេវ ហ្លញ់ បានបញ្ជាក់ទៀតថា ក្រោយពីកូនស្រី របស់ខ្លួន បានចាកចេញពីផ្ទះរយះពេលបីខែកន្លងផុតទៅ លោកក៍បានព្យាយាមតេទូរស័ព្ទរកកូនតែរយះកន្លងមកនេះ គឺខលមិនចូលសោះ រូបលោក ជាឪពុក និងអ្នកម្តាយ កំពុងមានការបារម្ភយ៉ាងខ្លាំង។

អាស្រ័យ ហេតុនេះ បើបងប្អូនណាបានស្គាល់ រឺឃើញ ភិនភាគតាមរយះ រូបថតអ្នកទាំងពីរនេះសូមបងប្អូនជួយរាយការណ៍ពីទីតាំងស្នាក់នៅរបស់ពួកគេ ទាំងពីរលោកនឹងមានជូនសគុណជាទឹកប្រាក់ចំនួន២លានរៀល ( លេខ ទូរស័ព្ទ ទំនាក់ទំនងបុរសជាឪពុក Tel:031 66 66 704។

លោកបន្ដថា ឬ ម្យ៉ាងទៀត បើសមត្ថកិច្ចជំនាញបានប្រទះឃើញភិនភាគដូច រូបថតដែលបាន ផ្សព្វផ្សាយ តាមរយះ ព័ត៌មានសូមមេត្តាឃាត់ខ្លូនអ្នកទាំង ពីរបង្ខាំងទុកមួយកន្លែងលោកក៏មានជូនសគុណដល់បងៗសមត្ថកិច្ចជាទឹកប្រាក់ចំនួន 500$ អាមេរិកផងដែរសូមអរគុណ៕

Facebook Comments
Loading...