បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ផ្ទុះអាវុធតដៃគ្នាជាច្រើនគ្រាប់ ស្លា..ប់ម្នាក់របួសធ្ងន់ស្រាល៤នាក់រឹបអូសគ្រឿងញៀនប្រមាណ២០គីឡូក្រាម

0
76

ភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យ ក៥នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូសគ្រឿងញៀនមួយចំនួន៤២កដុំរថយន្ត២គ្រឿងអាវុធខ្លី២ដើមនិងវត្ថុតាងពាក់ពន្ធ័មួយចំនួន ដោយបាញ់តដៃគ្នាជាច្រើនគ្រាប់បណ្តាលឲ្យជនសង្ស័យស្លាប់ម្នាក់របួសម្នាក់ចាប់ខ្លួន២នាក់សរុប៤នាក់សុទ្ធតែជាជនជាតិថៃ ក្នុងនោះប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវរបួសដោយត្រូវគ្រាប់ម្នាក់និងរងរបួសដោយរថយន្តជនសង្ស័យបើករត់បុកកង់បីក្រលាប់២នាក់។

ប្រតិបត្តិការបង្ក្រាបនេះនៅវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២២នៅចំណុចផ្លូវកែវចិន្តា ភូមិ ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានឲ្យដឹងថា ការផ្ទុះអាវុធតដៃគ្នាមួយដង្ហើមចង្រិតនេះបណ្តាលអោយជនសង្ស័យស្លាប់ម្នាក់របួសម្នាក់ចាប់ខ្លួន២នាក់សរុប៤នាក់សុទ្ធតែជាជនជាតិថៃ។

១.ឈ្មោះ ជែម ភេទប្រុសអាយុ ២៨ឆ្នាំ បានស្លាប់ក្នុង រថយន្តម៉ាក MGពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BL-7217 ,២.អ្នករងរបួស ឈ្មោះណាកូ ភេទប្រុសអាយុ ៤៤ឆ្នាំ ។ចំណែក ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ១. ឈ្មោះនុំម៉ាឡាគុន ភេទប្រុសអាយុ ៣៤ឆ្នាំ ២.ឈ្មោះសែបជីឡែនស៊ុកភេទប្រុសអាយុ២៥ឆ្នាំទាំង៤នាក់សុទ្ធតែជាជនជាតិថៃ ។ដោយឡែក ប្រជាពលរដ្ឋ ចំនួន ៣នាក់ពុំទាន់ស្គាល់អត្តសញ្ញាណឡើយ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ។ ចំណែកអ្នកដំណើរតាមផ្លូវ នារីម្នាក់ ត្រូវ រងគ្រាប់កាំភ្លើង និង២នាក់ប្រុសម្នាក់ស្រីម្នាក់ បានរងរបួស ដោយ ជនសង្ស័យ បើករថយន្តរត់គេច បុក ម៉ូតូកង់៣បណ្តាលអោយក្រឡាប់។រីឯគ្រឿង ញៀន ចំនួន៤២ដុំនិងកាំភ្លើង ចំនួន២ដើម រថយន្ត២គ្រឿងត្រូវបានដកហូត។

តាមព័ត៌មានអោយ ដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យជាជនជាតិថៃ មានគ្នាចំនួន៤នាក់ បានជិះរថយន្ត២គ្រឿង, មួយគ្រឿងម៉ាក ហ្វ័តពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BO-0123 ដឹកកូនឈើនិងផ្ការួចបង្កប់គ្រឿងញៀន ១ថង់សនិងមួយគ្រឿងទៀតម៉ាក MG ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BL-7217។នៅពេល ធ្វើដំណើរ មកកន្លែង កើតហេតុ ត្រូវកម្លាំងនគរបាលការិយាល័យ ក៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន តាមទាន់ស្ទាក់ផ្លូវ ភ្លង់គំរាម ហើយ ត្រូវជនសង្ស័យ ដកកាំភ្លើង ប្រុងបាញ់មកលើ សមត្ថកិច្ច ហើយត្រូវបានកម្លាំងសមត្ថកិច្ច បាញ់ស្រោចទៅលើរថយន្តជាច្រើនគ្រាប់បណ្តាលអោយស្លាប់និងរបួស ព្រមទាំងចាប់ខ្លួនបានតែម្តង។

តាមនគរបាលនិយាយថា ករណីនេះត្រូវបានសមត្ថកិច្ច តាមប្រមាញ់ ជាយូរមកហើយ  ហើយ ត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាប ខណះពេល ដែល ជនសង្ស័យ ដឹកគ្រឿងញៀន តាមរថយន្ត មួយគ្រឿង ដោយបង្កប់ជាមួយកូន ឈើ ចំនួន៤២ដុំប្រមាណជា២០គីឡូក្រាម។ បើទោះយ៉ាងណាក៏សមត្ថកិច្ចមិនផ្តល់ព័ត៌មានលម្អិតនោះទេ ដោយទុកស្រាវជ្រាវរកបក្ខពួកបន្ត៕

Facebook Comments
Loading...