ស្គាល់គ្នាតាមហ្វេសប៊ុកបាន៣ថ្ងៃ កម្មការនីម្នាក់លង់ខ្លួននិងសម្តីផ្អែមត្រូវ ប្រុសស្នេហ៏ហេងស៊យ បោកអស់ម៉ូតូមួយគ្រឿង

0
547

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ លង់ស្នេហ៏ តាមហ្វេកបុក បានបី ថ្ងៃ ណាត់គ្នា ជួបជុំគ្នាផឹកស៊ី (ញ៉ាំបាយថ្ងៃត្រង់ និងមានការផឹកស៊ីជាមួយអ្នកជិតខាង ត្រូវសង្សារហេងស៊យ បន្លំធ្វើជាខ្ចីម៉ូតូទៅទិញអីហូបបន្ថែម ហើយស៊ីដាច់ ទៅបាត់ឈឹង ។

ហេតុកាណ៍ នេះ បានកើតឡើងកាលពី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយរូបនាងក៏ជាអ្នកជួលបន្ទប់គេស្នាក់នៅក្នុងទីតាំងខាងលើនេះផងដែរ, ប៉ុន្មានថ្ងៃបន្ទាប់មក នាងបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីជួយស្វែងរកម៉ូតូជូនដល់រូបនាងវិញផង ប៉ុន្តែរយៈពេល១០ថ្ងៃមកនេះ គឺបុរសជាចោរនោះ យកម៉ូតូទៅបាត់រហូតហើយ។ម៉ូតូដែលបុរសជាសង្សារចិត្តចោរក្បត់ទំនុកចិត្តយកទៅបាត់នោះ ម៉ាកឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពត 1T0223 និងមានកាតគ្រីនៅជាប់ម៉ូតូផង គឺដូចជាបង្កលក្ខណៈឲ្យបុរសក្បត់ចិត្តនោះ ងាយស្រួលយកម៉ូតូទៅលក់បន្តពេកណាស់ ដូច្នេះបើបងប្អូនណា និងសមត្ថកិច្ចពាក់ព័ន្ធ បានឃើញម៉ូតូដូចខាងលើ  ជួយឃាត់ទុកផង ព្រោះនេះជាចោរលួចយកពីនាងខ្ញុំទៅលក់តែប៉ុណ្ណោះ។

នារីរងគ្រោះ ឈ្មោះ  កែម លំអង អាយុ៣២ឆ្នាំ ជាកម្មការិនីរោងនៅចក្រកាត់ដេរមួយកន្លែងក្នុងរាជធានីភ្នំពេញ បានរៀបរាប់ប្រាប់សារព័ត៌មាន  ក្នុងស្រុក ទាំងទឹកភ្នែកថា នាងស្គាល់ជនល្មើសតាមអាខោនហ្វេសប៊ុក ឈ្មោះ គ្រូល្បុក្កតោ និងមានឈ្មោះហៅក្រៅថា ” ធារ៉ា ” ថែមទាំងប្រាប់ថា ខ្លួនជាមន្រ្តីយោធាថែមទៀតផង, ដោយ បុរសអះអាងថា ជាមន្ត្រីយោធានេះ តែងតែឆាតមកលួងលោមសុំស្នេហ៍នាងរហូត និងមកដល់ពេលមួយថ្មីៗនេះ លោក ” ធារ៉ា ” ចោរក្លែងធ្វើជាអ្នកចិត្តល្អនេះ បានសុំនាងមកលេងដល់បន្ទប់ជួល។

នាង កែម លំអង បានបន្តទៀតថា ដើម្បីបង្កើនការស្គាល់គ្នាឱ្យកាន់តែច្បាស់នោះ នាងក៏អនុញ្ញាតឲ្យ ធារ៉ា មកលេងដល់បន្ទប់ជួលរបស់នាង ហើយពួកយើងក៏រៀបចំញ៉ាំអាហារបាយថ្ងៃត្រង់ ក្នុងពេលនេះ ក៏មានការផឹកស៊ីជាមួយអ្នកជិតខាងផងដែរ, លុះដំណើរការផឹកស៊ីទៅមុខយូរបន្តិច ក៏ហាក់អស់សាច់ក្លែម និងស្រាបៀរ ឃើញអ៊ីចឹង ធារ៉ា ក៏បានសុំខ្ចីម៉ូតូនាងទៅទិញស្រាបៀរ និងសាច់ក្លែមមកញ៉ាំបន្តទៀត នាងក៏ប្រគល់ម៉ូតូទៅឲ្យរូបគាត់។ កែម លំអង សង្កត់ទៀតថា មុននឹងប្រគល់ម៉ូតូទៅឲ្យបុរសនោះ នាងបាននិយាយពញ្ញាក់អារម្មណ៍ថា ” តិចស៊ីដាច់ម៉ូតូយកទៅបាត់ទៅ?!” , បុរសនោះឆ្លើយតបថា ” ហ៊ឺ… ខ្ញុំធ្វើដល់ទៅមន្ត្រីយោធា មានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ទៅយកអីម៉ូតូប៉ុណ្ណឹង “។

លុះពេលវេលាចេះតែកន្លងផុតទៅ ពីមួយម៉ោងទៅមួយម៉ោង ដោយចាំបាត់ៗ ទើបទទួលអារម្មណ៍ថា បុរសនោះពិតជាបន្លំលួចម៉ូតូនាងយកទៅបាត់មែនហើយ, ប៉ុន្តែរយៈពេលមួយថ្ងៃពីរថ្ងៃនេះ នាងបានព្យាយាមទប់ចិត្ត ដោយរង់ចាំគេជាបន្តទៀត ក្រែងគេនឹកឃើញអ្វីមួយត្រឡប់មកវិញ។ទីបំផុតមិនដូចការគិតនោះទេ ធារ៉ា ដែលអះអាងថា ជាមន្ត្រីយោធានោះ គឺជាចោរពិតប្រាកដហើយ គឺចាំបាត់ៗ គេយកម៉ូតូនាងទៅរហូតហើយ, មក់ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ទើបនាងក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅមន្រ្តីមូលដ្ឋាន គឺប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីជួយអន្តរាគមន៍តាមស្វែងរកម៉ូតូជូននាងវិញផង ៕

Facebook Comments
Loading...