លោក ធឹម សំអាន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខណ្ឌព្រែកព្នៅ

0
79

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅរដ្ឋបាលខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៅក្នុងសាលប្រជុំសាលាខណ្ឌ។

ក្នុងពិធីសំណេះសំណាលនេះផងដែរលោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា គ្រប់ការិយាល័យទាំងអស់ត្រូវរៀបចំខ្លួនឯងអំពីផែនការសកម្ម​ភាពឲ្យបានទៀងទាត់ ហើយយើងជាមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ត្រូវសួរខ្លួនឯងថា យើងជាអ្នកណា ហើយមកពីណា បើយើងដឹងអំពីតួនាទីរៀងៗខ្លួនហើយនោះការងារគ្រប់ទាំងអស់និងរលូនទៅតាមនោះដែរ។

ចំណែកលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាន៍ថា ចាប់ពីពេលនេះទៅមន្ត្រីទាំងអស់ត្រូវបើកទំព័រថ្មីលើទឹកដីចាស់ គឺត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ ដោយមន្ត្រីទាំងអស់ត្រូវមកធ្វើការឲ្យបានទៀងពេល ហើយអនុវត្តការងារនិងតួនាទីឲ្យមានការទទួលខុសត្រូវខ្ពស់ ដើម្បីបំរើប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅរបស់យើងរស់នៅសុខសាន្ត និងរីកចំរើនក្នុងដំបូលសន្តិភាពជាមួយគ្នា៕

Facebook Comments
Loading...