ដើម្បីបញ្ជាក់ចិត្តស្មោះ យុវជនម្នាក់ កាន់ខ្សែឡើងទៅលើជាន់ទី២ រួចខលវីដេអូនិយាយជាមួយសង្សារថា «បើអូនមិនជឿចិត្តបង បងនឹងធ្វើរឿងឱ្យអូនមើល» 

0
782

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតូចចិត្តរឿងសង្សារសុំបែកបានយកខ្សែឡើងទៅលើបន្ទប់ជាន់ទី២ រួចច.ង ក បញ្ចប់ជីវិត មុននិងបញ្ចប់ជីវិត្ត បានខលវិដេអូ ប្រាប់ទៅនារីដែលខ្លួនស្រលាញ់ ដើម្បីបញ្ជាក់ចិត្តស្មោះថា «បើអូនមិនជឿចិត្តបង បងនឹងច.ង កបញ្ចប់ជីវិតឱ្យអូនមើល» ឥឡូវស្លាប់មែន យ៉ាងណាក៏ដោយ ប្អូនប្រុសមិនគួរគិតខ្លីបែបនេះឡើយ   សូមជាតិក្រោយកុំឲ្យប្អូន អាយុខ្លីបែបនេះទៀត។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ២០នាទីយប់ថ្ងៃទី ២៧ខែសីហាឆ្នាំ ២០២២ នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ វៀត ណៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ខាងលើ ។

បើតាមសំដីពីក្រុមគ្រួសារបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ កូនរបស់គាត់បានចេញពីធ្វើការដូចសព្វដង ពេលនោះក៏មានសង្សាររបស់រូបគេបានទូរស័ព្ទមកនិយាយជាមួយគ្នា ស្រាប់តែធ្វើឱ្យរូបគេបានឡើងទៅលើបន្ទប់ជាន់ទី២ យកខ្សែទៅច.ង កបញ្ចប់ជីវិត ហើយមុននឹងបញ្ចប់ជីវិត ជនរងគ្រោះក៏បានខលវីដេអូនិយាយជាមួយសង្សារថា «បើអូនមិនជឿចិត្តបង បងនឹងច.ង កបញ្ចប់ជីវិតឱ្យអូនមើល» ។

ក្រុមគ្រួសារបានបន្តថា ពេលដែលបាត់កូនមួយសន្ទុះក្រោយមក ពួកគាត់ក៏បាននាំគ្នាឡើងទៅដល់បន្ទប់ជាន់ទី ២ក៏ឃើញកូនរបស់គាត់បានច.ង កនឹងចម្រឹងដែកទ្វារ ពេលនោះឪពុកក៏បានខំស្រាយទម្លាក់ហើយជួយសង្គ្រោះបឋមដែរ តែជាអកុសលកូនរបស់គាត់បានស្លា.ប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីចុះទៅដល់ទីតាំងនៅកន្លែងកើតហេតុ។ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ចុះបានចុះទៅដល់ទីតាំងនៅកន្លែងហេតុ ឃើញជនរងគ្រោះស្លា.ប់ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចកោសល្យវិច័យនៃស្នងការរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យស.ព ។

ក្រោយពិនិត្យស.ពរួច សមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការរាជធានីភ្នំពេញបានបញ្ជាក់ថាជនរងគ្រោះពិតជាបានស្លា.ប់ដោយសារច.ង ក បញ្ចប់ជីវិតពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះឡើយ ។ បន្ទាប់មក សមត្ថកិច្ចក៏បានធ្វើលិខិប្រគល់ស.ពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Facebook Comments
Loading...