បុរសម្នាក់បានស្លា..ប់បន្ទាប់ពីជិះម៉ូតូឡើងខឿនហើយខ្ទាតទៅបុកនិងរថយន្ត០២គ្រឿងដែលចតចោលនៅលើចិញ្ចើមផ្លូវ

0
177

ភ្នំពេញ ៖ បុរសម្នាក់បានស្លា..ប់នៅកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូឡើងខឿនហើយខ្ទាតទៅបុកនិងរថយន្ត០២គ្រឿងដែលចតចោលនៅលើចិញ្ចើមផ្លូវ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១៥ នាទីរំលងអធ្រាតថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ វេលា ត្រង់ចំណុចមុខមន្ទីរពេទ្យឧត្តមភាព លើផ្លូវជាតិលេខ៥ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ផុល សារឹម ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅភូមិរលួស ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង មានមួកសុវត្តិភាពតែមិនពាក់ (ស្លា..ប់នៅកន្លែងកើតហេតុ) ជិះម៉ូតូម៉ាក HON​DA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AM.2987 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុម៉ូតូបានរ៉េចង្កូតមកស្តាំដៃឡើងខឿនហើយខ្ទាតបុក និងរថយន្ត ០២គ្រឿងទៀតដែលចតចោលនៅលើចិញ្ចើមផ្លូវ

ទី១ម្ចាស់រថយន្តទី១ ឈ្មោះ ជា សុភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់ភូមិតាំងក្រាំង ឃុំជលា ស្រុកបាធាយ ខេត្តកំពងចាម រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AM.3973 និងទី២ម្ចាស់រថយន្តទី២ ឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុរបរគ្រូពេទ្យ ស្នាក់នៅភូមិ៧ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រថយន្តម៉ាក TOYOTA PRUIS ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AX.6574 ។

ក្នុងករណីនេះបណ្តាលអោយ មនុស្សស្លា..ប់០១នាក់ និងខូចខាតម៉ូតូរថយន្តធ្ងន់ស្រាល ០៣ គ្រឿង ហើយកម្លាំងប៉ូលិសខណ្ឌព្រែកព្នៅបានប្រគល់ជូនផ្នែកជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធី ចំណែកស. ពត្រូវបានប្រគល់ឲ្យសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...