ល្បែងស៊ីសងមាន់ជល់Online តាមទូទស្សន៍ យីហោ ឃុក88 និងM88 ចំនួនបីទីតាំងក្នុងឃុំព្រែកគយ ទោះក្រុមអ្នកញៀនល្បែង ឈ្លោះគ្នារហូតក្លាយជាអំពើហិង្សាវាយតប់គ្នា ក៍មិនរំខានដំណេកសមត្ថកិច្ចឡើយ

0
2046

ខេត្តកណ្តាល ៖ ល្បែងស៊ីសងមាន់ជល់ខ្នាយកាំបិត Online តាមទូទស្សន៍ យីហោ ឃុក88 និងM88 ចំនួនបីទីតាំង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កំពុងបើកលេងបានយ៉ាងរលូនរហូតយប់ជ្រៅរាល់ថ្ងៃ ទោះក្រុមអ្នកញៀនល្បែង ឈ្លោះគ្នារហូតក្លាយជាអំពើហិង្សាវាយតប់គ្នា គ្មានការរំខានពីសមត្ថកិច្ចមូលដ្ឌានទាល់តែសោះឡើយ។

ប្រភពពីពលរដ្ឌនៅក្បែរទីតាំងល្បែងនេះ បានប្រាប់ឱ្យដឹងថា ទីតាំងបើកលក់កាហ្វេ បង្កប់ល្បែងជល់មានតាម Online ទី១ ឈ្មោះ ចំរើន ស្ថិតនៅខាងត្បូង ផ្សារស្អាងខាងត្បូង ទី២ ឈ្មោះ សួ និងទី៣ ឈ្មោះប៊ុណ្ណា ស្ថិតនៅខាងកើត គល់ស្ពាន ព្រែករុន ជិតហាងខារាអូខេរពន្លឺពេជ្រ និងជាប់ហាងខារាអូខេជុំមិត្ត ភូមិព្រែករុន ចុះពីផ្លូវ២១បេ ចូលតាមការាស់សាំង អ៊ី ឡៃផេង ប្រហែល ១គីឡូម៉ែត្រ។

ពលរដ្ឌបានបញ្ជាក់ទៀតថា ទីតាំងល្បែងស៊ីសងខាងលើនេះ បើកលេងស្រែកលឺៗ តាំងពីព្រឹករហូតដល់យប់ រំខានដល់ការសម្រាករបស់ពួកគាត់ជាខ្លាំង។ ពេលខ្លះក្រុមអ្នកញៀនល្បែងទាំងនោះ ឈ្លោះគ្នារហូតក្លាយជាអំពើហិង្សាវាយតប់គ្នាថែមទៀត។ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចមូលដ្ឋាន និងជាពិសេសសមត្ថកិច្ចខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នឹងជួយពិនិត្យ និងចុះបង្ក្រាបឱ្យអស់ ពីព្រោះល្បែងស៊ីសង ជាដើមចម ឱ្យកើតបទល្មើស លួច ឆក់ ប្លន់ ជម្លោះក្នុងគ្រួសារជាដើម៕

Facebook Comments
Loading...