អតីតនាយករដ្ឋមន្ត្រី បានភៀសខ្លួនទៅកាន់ទ័ពជើងទឹក រីឯអ្នកនយោ​បាយមួយចំនួនបានចេញទៅក្រៅប្រទេស ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសនៅតែបន្តឡើងកម្តៅ

0
9620

បរទេស ៖ អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានជិះយន្តហោះទៅកាន់មូលដ្ឋានទ័ពជើងទឹក ចំណែកអ្នកនយោបាយមួយចំនួនបានភៀសខ្លួនចេញទៅក្រៅប្រទេស ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេស នៅតែបន្តឡើងកម្តៅ បើទោះជាបម្រាម​គោចរ​ត្រូវ​បាន​ដាក់​កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​ពង្រីកជាច្រើន​ដង​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះក៍ដោយ។

រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក Kamal Gunaratne បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធទី១១ខែឧសភាថា អតីតនាយករដ្ឋមន្ត្រី Mahinda Raja​paksa បានជិះយន្តហោះទៅកាន់មូលដ្ឋានទ័ពជើងទឹក Trincomalee សម្រាប់ហេតុផលសន្តិសុខ។ ហ់យអតីតនាយករដ្ឋមន្ត្រីរូបនេះ នឹងត្រូវនាំទៅកាន់ទីតាំងដែលគាត់ចង់នៅ ពេលដែលស្ថានការណ៍ក្នុងប្រទេសវិលមករកភាពប្រក្រតីឡើងវិញ។

លោក Gunaratne បន្តថា យោធានឹងផ្តល់សន្តិសុខដល់លោក Rajapaksa គ្រប់ពេលដែលត្រូវការ ព្រោះក្នុងនាមជាអតីតប្រធានាធិបតី គាត់មានសិទ្ធិទទួលបានការពារសន្តិសុខអស់មួយជីវិត។ លោក Rajapaksa បានបម្រើការជាប្រធានាធិបតីស្រីលង្កាចាប់ពីឆ្នាំ ២០០៥ ដល់២០១៥ ហើយបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៩។ លោកបានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ដោយសារការតវ៉ាបានប្រែក្លាយទៅជាអំពើហិង្សានៅក្នុងប្រទេស។

ឧប្បត្តិហេតុហិង្សាជាច្រើន បានកើតឡើងនៅក្នុងប្រទេស បន្ទាប់ពីក្រុមគាំទ្ររដ្ឋាភិបាលបានប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្សចំនួន៨នាក់ស្លាប់ និងជាង២០០នាក់ផ្សេងទៀតរងរបួស។ បម្រាម​គោចរ​ត្រូវ​បាន​ដាក់​នៅ​ថ្ងៃ​ចន្ទ ហើយ​បាន​ពង្រីកជាច្រើន​ដង​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

កាលពីព្រឹកថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយស្រីលង្ការាយការណ៍ថា អ្នកនយោបាយមួយចំនួនបានភៀសខ្លួនចេញពីកោះនេះ ទៅក្រៅប្រទេស ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេស នៅតែបន្តឡើងកម្តៅ៕

Facebook Comments
Loading...