រយលានអត្ថន័យ! គូស្នេហ៍វ័យចំណាស់លោកតាធាក់កង់ឌុបលោកយាយទៅចាក់វ៉ាងសាំងការពារកូវីដ-១៩ ពិតជាមានសុភមង្គលខ្លាំងណាស់

0
437

ភ្នំពេញ ៖ មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានផ្ទុះការចាប់អារម្មណ៍ និងកោតសសើរគ្រប់គ្នាបន្ទាប់ពីបានឃើញនូវការចែករំលែករូបភាពព្រម ទាំងវីដេអូខ្លីមួយដែលបង្ហាញអំពីសកម្មភាពរបស់គូស្នេហ៍វ័យចំណាស់ដែលធាក់កង់ឌុបគ្នាទៅចាក់វ៉ាងសាំងការពារកូវីដ-១៩ ឃើញហើយមិនស្ញើចសសើរពួកគាត់មិនបានឡើយ។

តាមរយ:វីដេអូនិងរូបភាពដែលត្រូវបានគេបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសយក្សហ្វេស ប៊ុកកាលពីថ្មីៗនោះពេលនេះកំពុងក្លាយជាទីចាប់ អារម្មណ៍ខ្លាំងសម្រាប់មហាជនគ្រប់មជ្ឈដ្ឋាន។មិនតែប៉ុណ្ណក្រោយពីឃើញសកម្មភាពរបស់លោកតាលោកយាយដូច្នេះក៏មានការលើកសរសើរនិងពិត ជារំជួលចិត្តខ្លាំង ទោះបីជា មិនមានទ្រព្យធន់ដូចគេតែពួកគាត់ទាំងពីពិតជាមានក្តីសុខខ្លាំងណាស់ ខ្លះលើកឡើងថា ពេលចាស់ទៅ សុំឲ្យតែមានសេចក្តីសុខដូចលោក តានិងលោកយាយនិងក៏បានដែរ។

នៅក្នុងវីដេអូមានរយ:ពេលប្រមាណ១នាទីគឺដំបូងឡើយគេឃើញលោកតានិងលោកដែលមានវ័យចំណាស់ទៅហើយបាននាំគ្នាទៅចាក់វ៉ាងសាំងកូវីដដោយទឹកមុខយ៉ាងស្វាហាក់ខណ:ក៏មានការថតផ្តិតយករូបភាពនិងវីដេអូនេះដើម្បីបង្ហោះចែកចាយបង្ហាញពីគំរូដ៏ល្អពិសេសគឺស្នេហាពោរពេញដោយក្តីសុខរបស់ពួកគាត់ ថែមទៀត។

លោកតាលោកយាយវ័យចំណាស់មួយគូនេះត្រូវបានប្រភពបញ្ជាក់ថាសព្វថ្ងៃពួកគាត់រស់នៅភូមិទឹកជុំ ឃុំអភិឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ រូបភាពនេះដែរសរបញ្ជាក់ថាដោយសារការព្រួយបារម្ភនឹងបញ្ហានៃជំងឺឆ្លងកូវីដ-១៩ទើបលោកតាស៊ូលះបង់កម្លាំងដើម្បីធ្លាក់កង់ឌុបលោកយាយទៅទទួលការចាក់ថ្នាំបង្កាជំងឺកូវីដ-១៩។គេហទំព័រយើងសូមជូនពរលោកយាយ លោកតា សូមមាន សុខភាពល្អជៀសឲ្យឆ្ងាយពីជម្ងឺផងទាំងពួង៕

Facebook Comments
Loading...