ក្រសួងសុខាភិបាល ប្រកាសហាមឃាត់គណនីសង្គមហ្វេសប៊ុក ឈ្មោះ LIZA SHOP មិនឲ្យផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

0
690

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ LIZA SHOP សម្រស់និងសុខភាព ដែលកំពុងផ្សព្វផ្សាយ លក់ផលិត​ផលគ្មានលេខបញ្ជិកា ដោយគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល។

លើផេកក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ LIZA SHOP សម្រស់និងសុខភាព បានកំពុងផ្សព្វផ្សាយលក់ឱសថ Digest Gold គ្មានលេខទិដ្ឋាការ ឬបញ្ចិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬ ព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួង សុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល៕

Facebook Comments
Loading...