បន្ទាយមានជ័យ ៖ បុរស ស្ត្រីពីនាក់ ប្តីប្រពន្ធ រើសបានលុយ ក្រដាសប្រាក់ ១លានដុល្លា មួយកន្លឹកនៅក្នុងគីបខោអាវជជុះប្រហែល ជាង៤ឆ្នាំហើយ មិនដឹងពិតជាក្លែងក្លាយ ហើយក៏មិនដឹងយកទៅចាយនៅឯណា ក៏សម្រេចចិត្តទាក់ទង និងរាយការណ៍មកកាន់លេខ១១៧ ទៅក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យចុះជួយអន្តរាគមន៍ ទើបដឹងការពិតលែងសង្ស័យ។
បើតាមរបាការណ៏របស់ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា បានឲ្យដឹងថា នៅវេលាម៉ោង ០៧និង៥០នាទី ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីរើសបានក្រដាសប្រាក់ ១លានដុល្លាអាមេរិក ចំនួន ០១ សន្លឹក ត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ដែលស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាក្រដាសប្រាក់ចំនួន ( ១លានដុល្លារមួយសន្លឹកគត់ ) ត្រូវបាន ឈ្មោះ ផាន ស៊ុនហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ទេព ស្រីខួច អាយុ២៧ឆ្នាំ រើសបានលុយនេះនៅក្នុងគីបខោអាវជជុះប្រហែល ជាង៤ឆ្នាំហើយ។
ក្រោយទទួលបានព័ត៌មាន កងកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដូល អធិការរងក្រុង ប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុ នៅផ្ទះភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានឃើញលុយក្រដាសប្រាក់ចំនួន (១លានដុល្លាមួយសន្លឹក គត់ ) នៅផ្ទះប្តីប្រពន្ធខាងលើ ដោយពួកគាត់បានអះអាងថា គាត់ រើសបានលុយនេះនៅក្នុងគីបខោអាវជជុះប្រហែល ជាង៤ឆ្នាំហើយ។ ក្រោយពីសមត្ថកិច្ចបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ សមត្ថកិច្ច រកឃើញថា ក្រដាសប្រាក់ ១លានដុល្លានេះ ជាលុយក្លែ.ងក្លា.យ ដូចនេះសមត្ថកិច្ច បានធ្វើការអប់រំណែនាំម្ចាស់លុយ បញ្ចប់ការផ្សព្វផ្សាយ រឺយកទៅ ដូរអ្វីឲ្យសោះព្រោះជាលុយ ក្លែងក្លាយទេ ប្រយត្ន័មានបញ្ហាដល់ខ្លួនបញ្ចប់នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃដដែល៕