អ្នកនាងខ្ញុង ទទូចដល់បណ្តាម្ចាស់បំណុលអោយមានការយោគយល់ជាថ្មី ព្រោះកំពុងប្រឹងរកស៊ីដោះស្រាយសំណងតាមដែលអាចធ្វើបានហើយ

0
820

ភ្នំពេញ ៖ មកទល់ពេលនេះ ខ្ញុងនៅ មិនទាន់ស្រលះខ្លួនរួចផុតពីការ ដើរសងលុយគេវិញនោះទេ។ នាងនៅតែមានសម្ពាធ ហើយក៍ មិនទាន់ដើរគេច រត់យករួចខ្លួននោះឡើយ។ អ្នកនាងបានតស៊ូលក់ត្រីងៀត ត្រីឆ្អើរ ផ្អក ស្ករពាង ស្ករត្នោត ដោះដូរ បានប្រាក់មកដោះសងគេ តាមផែនការ ដែលអាចធ្វើបាន។

តារាកំប្លែងអ្នកនាង ខ្ញុង បានលើកដៃអង្វរដល់ម្ចាស់បំណុលអោយមានការយោគយល់ និងអធ្យាស្រ័យ ត្បិតនាងមិនបានគេចវេសមិនសងនោះឡើយ។ ខ្ញុង បានលើកឡើងទាំងដៃសំពះថា ខ្ញុំមិនរកដើម្បីចង់មានអត់ចង់បានទេសុំត្រឹមតែរកសងគេឲ្យអស់ប៉ុណ្ណោះ ម្ចាស់បំណុលព្រមយកតាមការសងគេបានខ្ញុំក៏នៅតែរកសងមិនបានគេចវេះរត់គេចខ្លួនទៅណាឡើយ។ នាងបញ្ជាក់ថា បើឲ្យសងទាំងដុំទាំងដុំខ្ញុំរកអត់ទាន់ទេខ្ញុំមានលទ្ធភាពសងត្រឹមតែបន្តិចបន្តួចក្នុងមួយខែ សូមមេត្តាយោគយល់និងអធ្យាស្រ័យ។

គួរំលឹកថា អ្នកនាង ខ្ញុង បានសារភាពជាសាធារណះថា នាងបានហ៊ុំព័ទ្ធដោយបំណុលរាប់សិបម៉ឺនដុល្លារ ដោយសារតែនាងរកស៊ីខាតចុងខាតដើម។តារារូបនេះបានដាច់ចិត្តទម្លាយរឿងរ៉ាវនេះ ក្នុងពេលដែលនាងបានកាន់ពាក្យបណ្តឹងប្តឹងខ្លួនឯងទៅកាន់តុលាការ ដោយសារនាងអស់លទ្ធភាពនៅក្នុងការសងបំណុលគេ។ ក្រោយស្រែកយំទួញសោក សុំការសណ្តោសប្រណៃពីម្ចាស់បំណុលអោយមានការយោគយល់នោះមក ចំណងបំណុលរបស់នាងក៏មានការធូរស្រាលបន្តិច។

ចាប់តាំងពីមានការយោគយល់ពីម្ចាស់បំណុលនោះមក ខ្ញុង ក៏បានប្រឹងប្រែងលក់ត្រីងៀត ផ្អក និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដើម្បីដោះបំណុលគេ។ ជាងនេះទៅទៀត នាង ក៏នៅតែមានទីផ្សារការងារកាត់សក់តាមរោងការជាបន្តបន្ទាប់ បើទោះបីជាពេលនេះអាជីពសម្តែងកំប្លែងតាមទូរទស្សន៍របស់នាងស្ទើរតែបាត់បង់ទាំងស្រុងក៏ដោយ៕

Facebook Comments
Loading...