ភ្នំពេញ ៖ តារាចម្រៀង ដែលពុះពារ ជាមួយដង វិថីសិល្បៈ សេង នរិន្ទសូរ្យ បានបង្ហាញចម្រៀងថ្មី នៅក្នុងផលិតកម្មសាន់ដេរ ដែលមានចំណងជើងថា «ព្រោះបងក្រ»។ ចម្រៀងថ្មីនេះ បានដាក់បង្ហាញ នៅលើបណ្តាញសង្គម និង យូធូប ហើយអ្នកស្តាប់យល់ថា កម្សត់ មានន័យ និងចាក់ដោត។
សេង នរិន្ទសូរ្យ ហាក់មានពន្លឺ ក្នុងសិល្បៈខ្លះៗហើយ ដោយ បានទទួល បទចម្រៀងថ្មីៗ ពីខាងផលិតកម្មសាន់ដេរ មើលឃើញពីសមត្ថភាពហើយ បានចាត់ចែងចម្រៀង ទុកអោយច្រៀង។ ប៉ុន្មានបទមកហើយ ដែល នរិន្ទសូរ្យ ផ្តើមបន្តបង្ហាញ ដល់អ្នកគាំទ្រ។ កម្លោះមុខស្រស់ រាងសង្ហារូបនេះ កាន់តែមានទឹកចិត្ត ឈលើវិស័យសិល្បៈ ក្រោយពេលដឹងថា ការលះបង់ ត្រូវជះមកវិញនូវសន្ទុះទៅមុខមួយៗរហូត។
សេង នរិន្ទសូរ្យ បានលើកឡើងថា ចម្រៀងថ្មីនេះ ពិតជាមានអត្ថន័យល្អ។ ពិសេសសម្រាប់អ្នកមានស្នេហា ប្រាកដជា ដក់អារម្មណ៍ជាមួយ។ ព្រោះបងក្រ ជាបទដែល ផ្តោតលើជីវិតស្នេហា ហើយ ក៍លោកច្រៀងផ្ទាល់ ពេញចិត្តបំផុត។ ប្រសិនបើបណ្តាបទចម្រៀង មានការចូលចិត្ត ខាងថ្នាក់លើ នឹងបន្តផែនការ និពន្ឋបទថ្មីៗបន្តទៀត ដើម្បីបម្រើការស្តាប់ និងទស្សនាផងដែរ៕