ភ្នំពេញ ៖ មានសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា ប្រជាពលរដ្ឋខ្លះ បានបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលជាឯកសារសំខាន់សម្រាប់ចូលរួមការបោះឆ្នោត អាចស្នើសុំ ឯ.អ ពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងអាចទៅបោះឆ្នោតបានធម្មតាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។
នៅពេលបាត់អត្តសញ្ញាណបណ្ណនេះ ប្រជាពលរដ្ឋខ្លះ មិនបានដឹងថា តើត្រូវទៅទាក់ទងនរណា ឬត្រូវទៅធ្វើឡើងវិញយ៉ាងណានោះទេ ពីព្រោះការធ្វើអត្តសញ្ញាណបណ្ណឡើងវិញត្រូវចំណាយពេលយូរថ្ងៃ ដូច្នេះមិនអាចទាន់ទៅបោះឆ្នោតបាននោះឡើយ។
ដើម្បីស្រាយចម្ងល់...