ឧកញ៉ា ឌួង ងៀប ត្រូវសមត្ដកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ

0
2341

ភ្នំពេញ ៖ ឧកញ៉ា ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ  ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយ នៅចំណុចមុខសណ្ឋាគារដឹគ្រី ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ ពាក់ព័ន្ធករណី «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។

សូមបញ្ជាក់ផងដែរថា ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីលោកឌួងងៀប បានបង្ហោះឃ្លីបវីដេអូមួយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់គាត់ ប្រែពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់ ជុំវិញបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបានប្រគល់ប្រាក់ថ្ងៃដីគ្រប់ ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ៕

Facebook Comments
Loading...