លោក សាតូស៊ី សៃតូ ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដែលទើបនឹងបង្កើតនាពេលថ្មីៗនេះ

0
52

ភ្នំពេញ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចជាឯកឆ័ន នូវការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដើម្បីជម្រុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជា ឈានទៅមុខមួយកំរិតទៀត ក្នុងនោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមណែនាំសមាសភាព នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាថ្មីនេះ គឺលោក សាតូស៊ី សៃតូ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា, សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានកិត្តិយសសូមប្រកាសថា លោក សាតូស៊ី សៃតូ (Satoshi Saito) ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដែលទើបនឹងបង្កើតនាពេលថ្មីៗនេះ។ គំនិតផ្តួចផ្តើមដ៏សំខាន់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការធានានូវការអភិវឌ្ឍ និងភាព ជោគជ័យសម្រាប់បាល់ទាត់កម្ពុជានៅថ្ងៃអនាគតរួមទាំងគោលដៅដែលបានកំណត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា “នេះគឺជាយុគ សម័យថ្មីមួយនៃបាល់ទាត់កម្ពុជា”។ បើយើងសម្លឹងមើលប្រទេសដែលមានបាល់ទាត់ឈានមុខគេនៅជុំវិញពិភពលោក ការមាន លីតអាជីពប្រក​បដោយគុណភាពខ្ពស់នឹងរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមជម្រើសជាតិនិងពង្រឹងប្រព័ន្ធអេកូបាល់ទាត់(Foot ball Ecosystem) បានកាន់តែប្រសើរទៀតផង។

លោកបន្តថា, ខ្ញុំជឿជាក់ថា លោក សាតូស៊ី ដែលមានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងកីឡាបាល់ទាត់ ជាបុគ្គលមួយរូបដែលស័ក្តិសមបំផុត ក្នុងការតម្រង់អនាគតរបស់ក្រុមហ៊ុនលឺតបាល់ទាត់កម្ពុជាដែលទើបបង្កើតថ្មីនេះនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធរបស់ យើង ដើម្បីភាពជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យបាល់ទាត់កម្ពុជា។

លោក សាតូស៊ី នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា បានមានមតិថា “បានឃើញពីការផ្លាស់ប្ដូររបស់ បាល់ទាត់ កម្ពុជាក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះវាគឺជាកិត្តិយសដ៏ធំធេងរបស់ខ្ញុំដែលបានចូលរួមក្នុងដំណើរនេះដើម្បីនាំមកនូវភាពរុងរឿង ដល់បាល់ទាត់កម្ពុជា។ ខ្ញុំសូមសម្ដែងនៅសេចក្ដីអំណរគុណយ៉ាងក្រៃលែង ចំពោះទំនុកចិត្ត និងភាពជឿជាក់ដ៏ធំធេងមកលើរូបខ្ញុំពី លោកប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ដំណើរឆ្ពោះទៅមុខក្នុងស្ថានភាពជំងឺរាតត្បាតនេះ អាទិភាពរបស់ខ្ញុំគឺ ការវាយតម្លៃឡើងវិញអំពីការរៀបចំលឹគ ក្នុងនោះមានទាំង រចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រង និងសហការណ៍ជាមួយក្លិបជាសមាជិក ដើម្បីលើកកម្ពស់ និងពង្រឹងនៃ ប្រតិបត្តិការទូទៅនិងបង្កើនចំណងមិត្តភាពរបស់យើងក្នុងកិច្ចទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធដើម្បីរួមគ្នាផ្លាស់ប្ដូរនិងអភិវឌ្ឍន៍វិស័យ បាល់ទាត់របស់យើង ប្រកបដោយ ចីរភាព និងនិរន្តភាព។

ខ្ញុំប្តេជ្ញាចំពោះគម្រោងផែនការនេះហើយបានត្រៀមខ្លួនដើម្បីធ្វើការជាមួយក្លិបសមាជិកនិងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីនាំមកនូវភាព ជោគជ័យបន្ថែមទៀតដល់បាល់ទាត់កម្ពុជា។

អំពីលោក សាតូស៊ី ! លោក សាតូស៊ី ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបបាល់ទាត់ បាសេឡូណា (FC Barcelona), ជាអនុប្រធាននៃការិយាល័យ បេសកកម្មពិសេស នៅសមាគមកីឡាបាល់ទាត់ជប៉ុន (IFA), ជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាទី ប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។

ថ្មីៗនេះ លោក សាតូស៊ី បានបង្កើតការិយាល័យតំណាងនៅប្រទេសជប៉ុន សម្រាប់ទីផ្សារ GMRដែលជាទីភ្នាក់ងារទីផ្សារកីឡា ដែល មានឯកទេសក្នុងសកម្មភាពឧបត្ថម្ភសម្រាប់ កីឡាអូឡាំពិក នៅទីក្រុងតូក្យូ។

លោក សាតូស៊ី ទទួលបានសញ្ញាបត្រច្បាប់ពីសកលវិទ្យាល័យ Keiko ប្រទេសជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រង ពាណិជ្ជកម្ម ពីសាលាពាណិជ្ជកម្ម នៅប្រទេសអេស្ប៉ាញ៕

Facebook Comments
Loading...