ភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍រន្ធត់ចិត្តខ្លាំងបំផុតខណ:ដែលមុននេះប្អូនថ្លៃស្រីរបស់នាងត្រូវបានទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវកូវីដ-១៩ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
តាមរយ:ដំណឹងរណ:ទុក្ខដ៏សោកសៅនិងក្រៀមក្រំបំផុតនេះដែរគេឃើញមានអ្នកគាំទ្រនិងមហាជនជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់តារាពហុជំនាញ ខាត់ សុឃីមផងដែរ។
អ្នកនាង ខាត់ សុឃីម បានរៀបរាប់ទាំងក្តីក្តុកក្តួលថាម្សិលមិញនៅឃើញមុខថ្ងៃនេះប្អូនទៅដោយមិនបានលា។បងសោកស្តាយណាស់ ណែតអើយសូមជាតិក្រោយអោយប្អូនអាយុវែងណា។Covid-19 បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំដែលត្រូវជាប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា។
ដោយឡែនៅលើគណនីហ្វេសប៊ុកឈ្មោះ សម្បត្តិ សន ក៏បានរៀបរាបដែរថានៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទីក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នាមានទុក្ខក្រៀមក្រំជាពន់ពេកដោយប្អូនស្រីលីម ស្រីណែត បានទទួលមរណភាព។ យើងទាំងអស់គ្នា ពិតជាសោកស្តាយប្អូនខ្លាំងណាស់។ ចាប់ពីពេលនេះតទៅ បងប្អូនយើងទាំង អស់គ្នាលែងបានឃើញជួបជុំប្អូនទៀតហើយ។
គណនីហ្វេសប៊ុកខាងលើបន្តថាយើងពិតជាពិបាកទទួលយកណាស់ប្អូន។ សូមឧទ្ទិសកុសលផលបុណ្យទាំងអស់ជូនវិញ្ញាណក្ខន្ធប្អូនទៅកាន់សុគតិភពជាឋានបរមលោក ហើយជាតិៗមុខសូមឲ្យបងប្អូនយើងនៅជាបងប្អូននឹងគ្នាទៀតនិងអាយុវែងគ្រប់ៗគ្នា ណាប្អូនស្រី៕