តៃកុងបានស្លា..ប់ និងអ្នករួមដំណើររងរបួសធ្ងន់បន្ទាប់ពីបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករបងផ្ទះរួចបោកផ្ទប់បង្គោលភ្លើង

0
112

ភ្នំពេញ ៖ បុរសជាតៃកុងរថយន្តម្នាក់បានស្លា..ប់បាត់បង់ជី..វិតភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីពួកគេបើករថយន្តម៉ាក ToyotaPRIUS ក្នុងល្បឿនយ៉ាងលឿនបានទៅបុករបងផ្ទះ រួចបោកផ្ទប់បង្គោលភ្លើង កាលវេលាម៉ោង២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ToyotaPRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6955 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ(ស្លា..ប់នៅក្នុងរថយន្ត ) និងរួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កបើកល្បឿនលឿនដូចហោះ និងលឺស្នូធុងបាស់ខ្លាំងៗចេញពីក្នុងរថយន្ត ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃជ្រុល ទៅបុករបងផ្ទះគេ រួចបោកផ្ទប់បង្គោលភ្លើង បណ្ដាលរថយន្តស្ទើរដាច់ជាពីរហើយតៃកុងបានស្លា..ប់ក្នុងរថយន្តភ្លាមៗតែម្តង រីឯអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តទៅរក្សាទុក ចំណែកសពដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លា រងចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...