យុវជនម្នាក់បើកម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យស្លា..ប់ភ្លាមៗក្នុងថ្លុក.ឈា.ម

0
107

ភ្នំពេញ ៖ យុវជនម្នាក់ដោយសារតែបើកម៉ូតូក្នុងល្បឿនលឿនប្រយ័ត្នក៏ជ្រុលទៅយបុកខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យស្លា..ប់ភ្លាមៗក្នុងថ្លុកឈា.មនៅនឹងកន្លែងតែម្តង ដែលហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ខែតុលា ឆ្នាំ២០២១ ចំណុចរង្វង់មូលគួចកាណុង កែងផ្លូវ៧០សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះដែលស្លាប់នោះឈ្មោះ លឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ  ស្នាក់នៅភូមិបឹងណាញ ឃុំឈូក ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូតែម្នាក់ឯងដោយជិះម៉ូតូម៉ាកសេ125 ពណ៌ខ្មៅធ្វើដំណើរពីលិចមកកើតតាមផ្លូវ ៧០លុះពេលដល់កន្លែងកើតហេតុក៏បានបុកនិងខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យដួលបែកក្បាលស្លា..ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ទៅឱ្យម្ដាយបង្កើតមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

Facebook Comments
Loading...