ជនជាតិចិនម្នាក់ស្រវឹងបើករថយន្តបុកម៉ូតូមួយគ្រឿងអូសជាច្រើនម៉ែត្រ រួចបើករត់ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋខូចខាតម៉ូតូ៦គ្រឿងបន្ថែមទៀត

0
760

ភ្នំពេញ បុរសជនជាតិចិនស្រវឹងរថយន្តបុកម៉ូតូមួយគ្រឿងអូសជាច្រើនម៉ែត្រ រួចបើករត់ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋខូចខាតម៉ូតូ៦គ្រឿងបន្ថែមទៀត ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ នឹង១៥នាទីយប់ ថ្ងៃទី១ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនជាតិចិនបើករថយន្តម៉ាក masda មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ2AY-2019ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងស្ថានភាពស្រវឹងក៏បានបុកជាមួយនឹងម៉ូតូបីតមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1AC-4483 អូសចំងាយ រាប់រយ ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើការដេញតាមចាប់រហូតដល់តែតៃកង់រថយន្តភ័យស្លន់ស្លោក៏បានជ្រុលទៅបុកផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងទៀតបង្កឲ្យមានការខូចខាតយ៉ាងដំណំ។

ចំណែកប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថាទ្រព្យសម្បត្តិដែលរងការខូចខាតទាំងអស់មានម៉ូតូចំនួន 6 គ្រឿងព្រមទាំងសម្ភាល្បងផ្ទះរងការខូចខាតទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះទៅដល់ទីតាំងកើតហេតុក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងនិងយករថយន្តនឹងជនជាតិចិនទៅធ្វើការសួរនាំនៅឯអធិការខណ្ឌ៧មករារងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Facebook Comments
Loading...