ឪពុកចុងចាប់កូនស្រីអាយុ១២ឆ្នាំរំលោភបានសម្រេចម្តងញ៉ាម លើកទី២ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

0
654

រតនគិរី បុរសជាឪពុកចុងម្នាក់ ចាប់រំលោភសេពសន្ថវៈលើកូនស្រីចុងបានម្តងញ៉ាម លើកទី២ត្រូវកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកូនមុំ ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឃាត់ខ្លួន នៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

បុរសជាឪពុកចុង មានឈ្មោះ ប៊ុន គ្រី ហៅគុណ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនស្រីចុងរបស់ខ្លួន។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីគ្រួសារ សាច់ញាតិក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ជនរងគ្រោះ អាយុ១២ឆ្នាំ ជាសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ តាមបណ្ដឹងជនរងគ្រោះបានរៀបរាប់អោយដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ពេលថ្ងៃត្រង់នៅលើផ្ទះរបស់ខ្លួនបុរសជាឪពុកចុងបានចាប់រំលោភសេពសន្ទវៈ០១លើកបានសម្រេច។ លុះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ឪពុកចុងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈ ០១លើកទៀត តែមិនបានសម្រេចដោយជនរងគ្រោះបានរើបម្រះរួចខ្លួន ហើយបានរត់ទៅរកម្ដាយរបស់ខ្លួន ហើយរហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ទើបម្ដាយមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអាធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការទៅតាមនីតិវិធី៕

Facebook Comments
Loading...