ដោយសារតែខ្វះការប្រុងប្រយ័ត្ន បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងឈប់ភ្លើងស្តុបបណ្តាឲ្យរងរបួសខ្លួនឯងជាទម្ងន់

0
536

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាក pcx មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុក រថយន្តស៊េរីទំនើបមួយគ្រឿងបើកមកឈប់ភ្លើងស្តុបពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកនិងកញ្ចក់រថយន្តខាងក្រោយរងរបួសយ៉ាងដំណំ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្តុបប៉ិស្តិ៍ទឹកល្អក់៣ តាមបណ្តោយផ្លូវ១៨២ កែងនឹងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមនុស្សប្រុសស្រីមួយក្រុមបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកVOL VOពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BP-5599ដំណើរតាមបណ្តោយផ្លូវ ១៨២ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ ២៥៣ បានឈប់រងចាំភ្លើងស្តុប ខណ:នោះក៍មានបុរសម្នាក់ជិះម៉ូតូម៉ាក pcx មួយគ្រឿងមនុពណ៌សពាក់ស្លាកលេខភ្នំពេញ1GY-3091ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូបោកផ្ទប់នឹងកញ្ចក់រថយន្តផ្នែកខាងក្រោយបណ្ដាលឲ្យបែករងការខូចខាត និងរងរបួសយ៉ាងដំណំ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបន្ទាប់មកក៏មានសំណាងខាងភាគីម៉ូតូចុះមកដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលគ្នាបន្តទៀតក្រោយមកខាងភាគីម៉ូតូបានចេញសំណងចំនួន១,៨០០ ដុល្លារទៅឲ្យខាងភាគីរថយន្តដើម្បីប្រញាប់រឿងនៅនឹងកន្លែងកើតហេតុ៕

Facebook Comments
Loading...