បុរសម្នាក់ជិះម៉ូតូលឿនធ្លាក់ជង្ហុកដួលអូសជាង៥០ម៉ែត្រនិងបែកក្បាលស្លា..ប់ ភ្លាមៗដោយពុំស្គាល់អត្តសញ្ញាណ 

0
71

ភ្នំពេញ ៖ បើបងប្អូនស្គាល់ម៉ូតូហុងដាឌ្រីមពាក់ស្លាកលេខ កំពង់ធំ1O-6876 សូមមកទាក់ទងប៉ូលិសចរាចរណ៍ខណ្ឌទួលគោក ព្រោះបុរសម្ចាស់ម៉ូតូបានបោកក្បាលនិងថ្នល់ស្លា..ប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះក្នុងល្បឿនលឿនហើយធ្លាក់ជង្ហុកដួលអូសជាង៥០ម៉ែត្រ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្តុបផ្សារមាន់អាំង តាមបណ្ដោយផ្លូវ៣១៥ កែងនឹង៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ សមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1O-6876ធ្វើដំណើរតាមបណ្តោយផ្លូវ៣១៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈនោះក៏មានជនស៊ីវិលក្រុមជិះម៉ូតូធំនិងតូចចំនួន២ទៅ៣គ្រឿងធ្វើដំណើរមកពីក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានរេចង្កូតធ្លាក់ជង្ហុកបណ្តាលឲ្យដួលអូសម៉ូតូជាង៥០ម៉ែត្រនិងធ្វើឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យនៅកន្លែងកើតហេតុក៏ប្រទះឃើញម្សៅសថ្នាចំនួន២កញ្ចប់តូចនៅក្បែរខ្លួនសពជនរងគ្រោះ ដោយមិនដឹងថាជារបស់ជនរងគ្រោះឬរបស់អ្នកផ្សេង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ខណ្ឌទួលគោក បានមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន  រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...