បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តលឿនដូចហោះ ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ

1
93

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចរេចង្កូតមកបញ្ច្រាស់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យបាក់រៀបដល់ដី ដោយរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃសង្កត់ដើមឈើមួយដើមទៀតផងដែរ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BK  9687ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃបញ្ច្រាសផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម រីឯរថយន្តបង្កក្រឡា​ប់ផ្ងាជើងឡើងលើមកសង្កត់ដើមឈើបាក់អស់មួយដើមទៀត។ ភ្លាមៗនោះដែរតៃកុងរថយន្តបង្កបានលូចេញពីរថយន្ត ដោយស្ថានភាពរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ចំណុចកើតហេតុ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញក្រុងភ្នំពេញ ចុះធ្វើការវាស់វែងនិងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...

1 COMMENT

Comments are closed.