រថយន្ដក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនជីប ម៉ុងលែន បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូកិនបុរសម្នាក់បែកក្បាលធ្លាយ..ខួរ.ស្លា..ប់មួយរំពេច

0
527

ភ្នំពេញ ៖ រថយន្ដក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនជីប ម៉ុងលែន បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូរួចកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់បែកក្បាលធ្លាយ..ខួរ.ស្លា..ប់យ៉ាងអា​ណោចអាធម៏ ដែលហេតុការន៍នេះកើតឡើងកាលពីវេលាម៉ោង០៩ និង១០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវ៣២៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនជីបម៉ុង លែន ១គ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A-0726 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែង និងផ្លូវ៣២៧បានបត់ឆ្វេងដៃទៅទិសខាងកើត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CM-2121ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បានបុកនិងកិនបុរសម្នាក់ម្ចាស់ម៉ូតូ បណ្ដាលឲ្យបែក.ក្បាលធ្លាយ.ខួ.រស្លា..ប់មួយរំពេច។ បន្ទាប់មកតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ឃើញសភាពមិនស្រួលក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។  ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...