អនាគត​របស់ Mbappe តើទៅជាយ៉ាងណាបន្ទាប់ពីវត្តមាន Lionel Messi មកដល់ក្លឹប PSG

2
155

កីឡាបរទេស ៖ មានសំនួរជាច្រើនបានលើកឡើងថា ក្លឹប​បារាំង Paris Saint-Germain បន្ទាប់ពីបាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី១០ ​ខែសីហា ឆ្នាំ២០២១ អំពី​ការ​យក​បាន​ Lionel Messi ជា​ផ្លូវការ តើ​មាន​ការ​ប៉ះពាល់​ដល់​ការ​ឈរ​ជើង​នៃ​កីឡាករ​ឯ ទៀត​ដែរ​ឬ​យ៉ាង​ណា? មួយទៀតតើ​ក្លឹប PSG ​អាច​រក្សា​ជើង​អ្នក​ទាំង៣ មាន Mbappe, Neymar និងMessi ក្នុង​ក្រុម​តែ​មួយ​ ហើយ​ស៊ី​ថ្លៃ​កប់​ពពក​ដូច​គ្នា​ទាំង​អស់​នោះ​បានទេ តើវា​ល្មើស​ច្បាប់ FFP ដែរឬយ៉ាងណា?។

កីឡាករ Messi ដែលព្រមមកកាន់ក្លឹម PSG ទទួល​បាន​ថ្លៃ​ពលកម្ម ៣៥លាន​អឺរ៉ូ/ឆ្នាំ​ ដែល​បន្ថែម​បន្ទុក​ចំណាយ​ដល់​ក្រាស់ក្រែល​មួយ​ទៀត​ទៅ​កាន់​ក្លឹប​សេដ្ឋី​បារាំង។ បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា PSG នឹង​មាន​បញ្ហា​ជា​មិន​ខាន​លើ​រឿង​នេះ ពោល​គឺ​គ្រាន់​តែ​មុន​និង​ក្រោយ​ប៉ុណ្ណោះ។ ប្រភព​សង្កត់​ធ្ងន់​ ក្លឹប​កំពុង​ល្មើស​ច្បាប់ FFP ដែល​ជា​ការ​ដាក់​កំហិត​លើ​ការ​ចំណាយ​ហើយ ជា​រួម​ក្លឹប PSG មិន​អាច​រក្សា​ជើង​ខ្លាំងទាំង៣ដែលមាន Mbappe, Neymar និង Messi ក្នុង​ក្រុម​តែ​មួយ​ ហើយ​ស៊ី​ថ្លៃ​កប់​ពពក​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ធ្វើ​ឲ្យ​គេ​ជឿ​ថា អនាគត​របស់ Mbappe នឹង​ក្លាយ​ទៅ​ជា​មន្ទិល​សង្ស័យ​វិញ ​ក្រោយ Messi មក​ដល់ ហើយ​ការ​ផ្ទេរ​ទៅ Real Madrid នឹង​កាន់​តែ​មាន​ភាគរយ​អាច​កើត​ឡើង​ទៅ​បាន។ មាន​ហេតុផល​ធំៗ២ គឺ​ទី១) PSG ត្រូវ​សម្រួល​លើ​បន្ទុក​ចំណាយ​មិន​ឲ្យ​ល្មើស​ច្បាប់ FFP និង​ទី២) សាមី​ខ្លួន Mbappe ផ្ទាល់ ពី​ដើម​ឡើយ​មិន​ចង់​ដើរ​តួ​ជា​ស្រមោល​របស់ Neymar ឥឡូវ​មក​ថែម Messi ម្នាក់​ទៀត គឺ​គេ​កាន់​តែ​មិន​អាច​ទទួល​យក​បាន។

រំឭក​ថា​បុរស​វ័យ២២ឆ្នាំ បាន​ចាយ​ពេល​នៅ PSG សរុប១៧២ ប្រកួតរក​បាន១៣២ គ្រាប់។ យ៉ាង​ណា​គេ​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​ពាន​រង្វាន់ Champions League នៅ​ឡើយ ដោយ​ធ្លាប់​បង្ហាញ​ឆន្ទៈ​ថា​ចង់​ឈ្នះ​វា​ជាមួយ​ក្លឹប​បារាំង តែ​ស្ថានភាព​ពេល​នេះ​គឺ​ផ្សេង ដូច​នឹង​អ្វី​ដែល​បាន​រៀបរាប់​ពី​ខាង​លើ​មក៕

Facebook Comments
Loading...

2 COMMENTS

Comments are closed.