តើRomelu Luka ku អាចមកPrem​ier League វិញទេបន្ទាប់ពីមានមេរៀននៅ United មកហើយនោះ

0
336

កីឡាបរទេស ៖ កីឡាករRomelu Luka ku អាចមកទ្រនំចាស់ Prem​ier League វិញទេបន្ទាប់ពីចាកចេញពី Ma​nch ester United ទាំងឈឺចាប់កាលពីរដូវកាលកន្លងមក ហើយបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញវិញនៅទឹកដីអ៊ីតាលី ជាមួយក្លិប Inter Milan ​​ដែលតម្លៃ​ខ្លួនរូបគេឡើងដល់១២០លាន​អឺរ៉ូ សម្រាប់​ក្លឹប​ណា​ដែល​ចង់​បាន​គេ នាបញ្ចប់រដូវកាលនេះ។

ថ្មីៗនេះមាន​ចចាមអារ៉ាម​ថា​បណ្តា​ក្លឹប​នៅ Premier League ដូច​ជា Ma​nch ester City និង​ Chelsea បាន​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Rom​elu Luka ku របស់​ក្លឹប​ Inter Milan ​ក្រោយ​ពី​យល់​ឃើញ​ថា កីឡាករ​បែលហ្សិក​អាច​ដើរ​តួ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ដ៏​ល្អ​មួយ។ តែយ៉ាងណាមានមតិមួយចំនួនថាកីឡាករRom​elu Luka ku អាចលេងចាញ់ទឹកចាញ់ដីនៅក្លិប Ma​nch ester United តែទៅដល់ក្លិប Inter Milan គេលេងបានល្អមិននឹកស្មាន។

ដោយ​តាម​ពិត​ទៅ​ក្លឹប​ទាំង​ពីរ​គឺ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ថ្មី​ដូច​គ្នា ជាក់ស្តែង​ដូច​ជា Chelsea មាន Timo Werner ដែរ តែ​មិន​អាច​ប្រើប្រាស់​សម្រេច​ផ្លែផ្កា​ធំ​បាន ហើយ Man City ទើប​តែ​បាត់បង់ Sergio Aguero ដែល​ប្រកាស​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​របាយការណ៍​ពី Corriere dello Sport ចុះ​ផ្សាយ Inter Milan បាន​ដាក់​តម្លៃ​កីឡាករ​បែលហ្សិក​មក​ហើយ ដោយ​សុំ​តម្លៃ​ផ្ទេរ ១២០ លាន​អឺរ៉ូ សម្រាប់​ក្លឹប​ណា​ដែល​ចង់​បាន​គេ។ ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ពី United ខ្សែ​ប្រយុទ្ធ​វ័យ២៧ឆ្នាំ រក​បាន៥៩ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន៨៥ប្រកួត។

បញ្ជាក់​ថា​តម្លៃ​ផ្ទេរ១២០លាន​អឺរ៉ូ គឺ​ល្មម​សមរម្យ​ដែល​ក្លឹប​ធំៗ​អាច​គិតគូរ​បាន ព្រោះ​បើ​ធៀប​នឹង Haaland គឺ​ខ្ទង់១៧៥ លាន​អឺរ៉ូ ខណៈKane ខ្ទង់២០០លាន​អឺរ៉ូ ដែល​ជា​តម្លៃ​កប់​ពពក ស្មើ​នឹង​អាច​យក​លុយ​សល់​ពី​ការ​ទិញ Lukaku ចរចា​យក​ថែម​កីឡាករ​នៅ​តំបន់​ផ្សេង​មួយ​ទៀត​ក៏​បាន៕

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook Comments
Loading...