ថៃអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដដ៏ល្បីរបស់អាមេរិក ចាក់តែ១ដូស

0
233

បរទេស ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលថៃបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដរបស់ក្រុមហ៊ុន Johnson & Johnson នៅសហរដ្ឋអាមេរិក ដែលចាក់តែ១ដូស ហើយក៏ជាវ៉ាក់សាំងដែលទទួលស្គាល់ ដោយអង្គការសុខាភាពិភពលោក ហៅកាត់ WHO ។

ប្រទេសថៃកាលពីពេលកន្លងមកនេះ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ១៩ Sinovac របស់ប្រទេសចិន និង AstraZeneca ។ ប៉ុន្ដែនៅពេលនេះ លោក Anutin Charnvirankul រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសថា ថៃបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ១៩ របស់ក្រុមហ៊ុន « Johnson & Johnson» នៅអាមេរិក។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺ «ចាក់តែមួយដូស» ប៉ុណ្ណោះ ហើយជាវ៉ាក់សាំង ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ហៅកាត់ « WHO»។

លោក Anutin Charnverrankoll រដ្ឋមន្រ្ដីក្រសួងសុខាភិបាលថៃ បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានអនុម័តឲ្យប្រើប្រាស់សម្រាប់ករណីបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Joh​nson & Johnson បន្ថែមលើវ៉ាក់សាំង AstraZeneca និង Sinovac Biotech ដែលត្រូវចែកចាយរួចមកហើយ នៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ថៃបានចាប់ផ្តើមចាក់ជូនបុគ្គលិកពេទ្យ និងអ្នកងាយរងគ្រោះពីជំងឺកូវីដ-១៩ បំផុត។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ទ្រង់ទ្រាយធំនោះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២១ខាងមុខ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ផលិតក្នុងប្រទេសថៃ៕

Facebook Comments
Loading...