ចូលកាប់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដល់ក្នុងផ្ទះ សង្ស័យរឿងសេ្នហាត្រីកោណ!

0
721

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវជនសង្ស័យមិនស្គាល់មុខចូលកាប់ ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ដែលករណីឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង ០៣និង៤០នាទីទាបភ្លឺ ថ្ងៃទី២១ខែមីនា ឆ្នាំ២០២១ នៅក្នុងបរិវេណដីធ្វើបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចដាក់ការសង្ស័យជារឿងស្នេហ៍ត្រីកោណ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ករណីឃាតកម្ម១ បានកើតឡើង នៅចំណុចផ្លូវចំការខ្នុរ (បរិវេណដីធ្វើបន្ទប់ជួលមួយកន្លែង) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយដែលបង្កដោយជនសង្ស័យមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ បានធ្វើសកម្មភាពកាប់មកលើជនរងគ្រោះចំនួន២នាក់ ១/-ឈ្មោះ ឈីវ ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើតភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅធ្វើការការ៉ាស់សាំងភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ត្រូវជនសង្ស័យាប់មួយកាំបិតត្រូវក្បាលផ្នែកខាងក្រោយស្លាប់នៅនឹងកន្លែង ២.(មិនស្គាល់ឈ្មោះ)រងរបួសធ្ងន់ដឹកទៅព្យាបាលនៅមន្ទីពេទ្យមង្គលបូរី។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖ ជនសង្ស័យដែលធ្វើសកម្មភាពនេះ ប្រហែលជា០៣នាក់ សង្ស័យផ្តើមឡើងរឿងស្នេហ៍ត្រីកោណ បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវរកមុខជនប្រព្រឹត្តល្មើស ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...