សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង២ក្រុម ដែលដេញវាយគ្នារឿងលេបខាយដាក់មិត្តស្រី

0
688

ភ្នំពេញ ៖ ក្មេងទំនើង២ក្រុមផឹកស៊ីក្បែរគ្នា រួចលេបខាយដាក់គ្នារឿងមិត្តស្រីដេញវាយគ្នាប្រាវ ត្រូវកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានចំនួន១៣នាក់កាលពីវេលាម៉ោង២០ និង៤០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចខាងលិចរណ្តៅតាកៅស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា ក្មេងទំនើងដែលដេញវាយគ្នាទៅវិញទៅមកនេះមានចំនួន១៣នាក់ ទី០១ឈ្មោះ ផយ ថាន់ណាក់ ភេទប្រុសអាយុ២១ឆ្នាំ(ហិង្សាដោយចេតនា)ទី-០២ឈ្មោះនី សុភក្រ័ភេទប្រុសអាយុ២៨ឆ្នាំ(ហិង្សាដោយចេតនា)ទី-០៣ឈ្មោះយ៉េន វ៉ាន់ ភេទប្រុសអាយុ១៧ឆ្នាំ(ហិង្សាដោយចេតនា)ទី-០៤ឈ្មោះភេទ ភារ៉ូត ភេទប្រុសអាយុ១៨ឆ្នាំ(ហិង្សាដោយចេតនា)ទី-០៥ឈ្មោះលន់ សុខឡា ភេទប្រុសអាយុ២០ឆ្នាំ(ហិង្សាដោយចេតនា)ទី-០៦ឈ្មោះដេត ដារដ្ឋ ភេទប្រុសអាយុ១៩ឆ្នាំ(ហិង្សាដោយចេតនា)ទី-០៧ឈ្មោះចាប សំអឿន ភេទប្រុសអាយុ២២ឆ្នាំ(សមគំនិតប្រព្រឹត្តហិង្សាដោយចេតនា)ទី-០៨ឈ្មោះចាប សុខអេង ភេទប្រុសអាយុ២១ឆ្នាំ(សមគំនិតប្រព្រិត្តហិង្សាដោយចេតនា)ទី-០៩ឈ្មោះយ៉េន វាំង ភេទប្រុសអាយុ១៧ឆ្នាំ(សមគំនិតប្រព្រិត្តហិង្សាដោយចេតនា)ទី-១០ឈ្មោះជាន ឆារ៉ាត់ ភេទប្រុសអាយុ២០ឆ្នាំ(សមគំនិតប្រព្រិត្តហិង្សាដោយចេតនា)ទី-១១ឈ្មោះឌឹម សុខចន ភេទប្រុសអាយុ២៨ឆ្នាំ(សមគំនិតប្រព្រិត្តហិង្សាដោយចេតនា)ទី-១២ឈ្មោះអាន ប៊ុនឡាំង ភេទប្រុសអាយុ១៧ឆ្នាំ(សមគំនិតប្រព្រិត្តហិង្សាដោយចេតនា)ទី-១៣ឈ្មោះទុង ធារិទ្ធ ភេទប្រុសអាយុ១៧ឆ្នាំ(សមគំនិតប្រព្រិត្តហិង្សាដោយចេតនា)មុខរបរជនសង្ស័យទាំង១៣នាក់ធ្វើជាតៃកុងAXនិងស្នាក់នៅកន្លែងរណ្តៅដីតាកៅកៅស្ថិតនៅភូមិកប់ស្រូវធំ,សង្កាត់គោករកា,ខណ្ឌព្រែកព្នៅ,រាជធានីភ្នំពេញ។ ចំណែកភាគីខាងជាងម៉ាស៊ីនត្រជាក់ទាំង៤នាក់ មិនស្គាល់ឈ្មោះត្រូវបានកំលាំងសមត្ថកិច្ចនគរបាល នឹងប្រជាការពារឃាត់យកទៅសួរនាំ។

តាមប្រភពព័ត៌មាន ពីភាគីម្ខាងជាជាងជួសជុល ម៉ាស៊ីនត្រជាក់ បាននិយាយប្រាប់ថា នៅ មុនពេលកើតហេតុកូនជាងរបស់គាត់មានគ្នា៤នាក់ចេញពីកន្លែងធ្វើការ ជាជាងម៉ាស៊ីនត្រជាក់បាននាំគ្នាទៅផឹកស៊ី នៅកន្លែងរណ្ដៅដីកន្លែងកើតហេតុខាងលើ ចំណែកមួយក្រុម ទៀតមានគ្នាប្រមាណ១០នាក់ មានស្រីមានប្រុស បាននៅអង្គុយផឹកក្បែរគ្នានោះដែរ ខណៈ ពេលផឹកស៊ីស្រាប់តែកូនជាងរបស់គាត់ម្នាក់ ក្នុងចំណោម៤នាក់បានដើរទៅបត់ជើងតូចហើយបានជួបនឹងមិត្តភក្តិស្រីរបស់ភាគីម្ខាងទៀតទៅបត់ជើងដែរក៏បានលេប ខាយពា​ក្យ​សម្តីធ្វើឲ្យភាគីខាងមិត្តភក្តិបាននាំគ្នាវាយទៅលើកូនជាងរបស់គាត់រងរបួសធ្ងន់ ទោះបី​ជា​ហៅមិត្តភក្ដិឲ្យជួយក៏ដោយ។ បច្ចុប្បន្នក្មេងទំនើងទាំង២ក្រុមខាងលើត្រូវបានសមត្ថកិច្ចឲ្យអាណាព្យាបាលធ្វើកិច្ចសន្យាចំពោះមុខសមត្តកិច្ច ហើយឲ្យត្រឡប់ទៅវិញទាំងអស់ហើយ៕

Facebook Comments
Loading...