ក្រុម Manchester Unitedមានសង្ឃឹមខ្ពស់ជាងគេក្នុងការលើកពានUEFA Europa League

0
341

កីឡាបរទេស ៖ ក្នុងពានរង្វាន់អឺរ៉ុប UEFA Europa League គេឃើញមានក្រុមរបស់អង់គ្លេសរួមមាន Arsenal និង Manchester United បានឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយ ហើយក្រុមទាំង៨ដែលគេមានសង្ឃឹមខ្ពស់ជាងគេថានិងអាចឈ្នះពានក្នុងរដូវកាលនេះគឺក្រុមបីសាចក្រហម Manchester United ដែលដឹកនាំដោយលោក Ole Gunnar Solskjaer។

ការប្រកួតចុងក្រោយនៃវគ្គ១៦ក្រុមក្លិបកាំភ្លើងធំ Arsenal បានរងបរាជ័យ ១-០ នៅទឹកដី Emirates សម្រាប់ជើងទី២ ក្រោមថ្វីជើងរបស់ Olympiakos តែពួកគេបានយកឈ្នះ ៣-១ កាលពីជើងទី១ នៅទឹកដីនៃប្រទេសក្រិក ដែលធ្វើឲ្យពួកគេមានសិទ្ធិឡើងទៅវគ្គ ១/៤ បន្តទៀតជាមួយក្លិប Man Utd ដែលបានយកឈ្នះម្ចាស់ផ្ទះ AC Milan ១-០ ក្នុងជើងទី២ នៅទឹកដី San Siro នៅពេលពួកគេបានបញ្ចប់ក្នុងលទ្ធផល ១-១ កាលពីជើងទី១ នៅទឹកដី Old Traffordកាលពីសប្តាហ៍មុនមកនោះ។

មួយគ្រាប់ដែលជួយឲ្យក្លិប Man Utd ឡើងទៅវគ្គបន្តណោះរកបានដោយកីឡាករខ្សែបម្រើ Paul Pogba ជាអ្នករកបានគ្រាប់ជ័យជម្នះ ក្រោយប្តរចូលបានតែ ៣នាទីប៉ុណ្ណោះក្នុងវគ្គទី២ ក្រោយពេលរូបគេបានជាសះស្បើយពីរបួសភ្លៅ និងបង្ហាញខ្លួនលើកទី១ ផងដែរក្នុងយុទ្ធនាការ UEFA Europa League ក្នុងចំណោម ៦ប្រកួតនារដូវកាលនេះ។

ចំណែកក្រុមរបស់អង់គ្លេសមួយក្រុមទៀតគឺក្រុម Tottenham Hotspur របស់លោក Jose Mourinho បានបរាជ័យ ៣-០ យ៉ាងអាម៉ាស់ក្នុងនាទីបន្ថែម១៥នាទី២ដងពីការវាយបករបស់ Olympiakos ក្នុងជើងទី២ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ បើទោះបីជាពួកគេបានយកឈ្នះ ២-០ កាលពីជើងទី១ នៅទីក្រុង London ក៏ដោយ៕

Facebook Comments
Loading...