សិស្សសាលាចំនួន៣នាក់ជិះម៉ូតូជ្រុលទៅបុករថយន្ត បណ្តាលឲ្យស្លាប់ទាំង៣នាក់តែម្តងនៅកន្លែងកើតហេតុ

0
828

ព្រះសីហនុ ៖ សិស្សសាលាចំនួន៣នាក់ជិះម៉ូតូ១គ្រឿងជ្រុលទៅបុករថយន្តដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ទាំង៣នាក់តែម្តងនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃ៤ ខែមិនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ ម្តុំមុខសាលាបឋមសិក្សា .អនុវិទ្យាលយ័សំរុង ឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាក HONDA-SCOPPY ពណ៌ស គ្មានស្លាកលេខ ជិះឌុបគ្នា៣នាក់ មានទិសដៅ(ភ្នំពេញ-ខេត្តព្រះសីហនុ) មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បើកជ្រុលចូលមកចំណែកផ្លូវម្ខាងទៀត រួចក៍បុកនឹងរថយន្ត មួយគ្រឿងម៉ាក SSANGYONG ពណ៌សំបកឪឡឹក ពាក់ស្លាក លេខភ្នំពេញ 2AQ-8400 មានទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ចុះគេចខ្លួនក្រោយពេលកើតហេតុ)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ ស្រាវជ្រាវរកឈ្មោះជនរងគ្រោះនិងគ្រួសារសព និងសម្រួលចរាចរណ៍និងដោះស្រាយតាមនិតិវិធីច្បាប់។ បច្ចុប្បន្នសមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយនៅពេលក្រោយ៕

Facebook Comments
Loading...