ភ្លៀងកក់ខែមួយមេធំ លាយខ្យល់កន្ត្រាក់បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ២៦ខ្នងរងផលប៉ះពាល់ក្នុងនោះ ក្នុងក្រុងប៉ោយប៉ែត

0
141

បន្ទាយមានជ័យ ភ្លៀងកក់ខែមួយមេធំ លាយនិងខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋទាំងពីរសង្កាត់មានសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល សរុប២៦ខ្នង ខូចខាតទាំងស្រុងអស់៧ខ្នង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១នេះថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែមីនា ភ្លៀងបង្កក់ខែមួយមេធំ លាយនិងខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះខូចខាតសំបែងប្រជាពលរដ្ឋទាំងពីរសង្កាត់មានសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល សរុប២៦ខ្នង ខូចខាតទាំងស្រុងអស់៧ខ្នង ប៉ុន្តែភ្លៀងលាយខ្យល់កន្ត្រាក់នេះ មិនធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ និងសត្វពាហណរបស់បងប្អូនប្រជាពលរដ្ឋរងរបួសឬស្លាប់ឡើយ។

លោកអភិបាលក្រុងបានបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះ កម្លាំងចម្រុះ មានកម្លាំងរដ្ឋបាលក្រុងភូមិសង្កាត់ រួមទាំងកម្លាំងយោធាកងពលលេខ៥១ និងកម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត កំពុងជួសជុលផ្ទះជូនប្រជាពលរដ្ឋ និងផ្ទះដែលត្រូវខូចខាតទាំងស្រុង ត្រូវសាងសង់ឲ្យថ្មី សំរាប់ប្រជាពលរដ្ឋដែលខ្វះខាតខ្លាំង អាជ្ញាធរនិងរៀបចំជាអំណោយជូនពួកគាត់នៅផ្ទះរបស់ពួកគាត់តែម្តង នាពេលបន្តបន្ទាប់ទៀត៕

Facebook Comments
Loading...