បែកគ្នាជាច្រើនឆ្នាំមិត្តជិតស្និតបំផុតរបស់កីឡាករRonaldo អាចនិងបានទៅលេងជាមួយគ្នាវិញហើយ

0
71

កីឡាបរទេស ៖ បន្ទាប់ពីចាយ​ពេល​នៅ​ក្លឹប​អេស្ប៉ាញ​តាំង​ពី​ឆ្នាំ២០០៧មក ពេលនេះកីឡាករ Marcelo ដែលគេដឹងថា ជាមិត្តជិតស្និតបំផុតរបស់កីឡាករ Cristia​no Ronaldo នៅក្លិប Real Madrid នោះពេលនេះក្លិបបានបើកភ្លើងខៀវឲ្យចាកចេញហើយ ស្របពេលដែលក្លិបJuventus ចង់​លៃលក​យកកីឡាករ Marcelo មក​ចូលរួមក្រុមដូច​គ្នា។

តាម​របាយការណ៍​ចុង​ក្រោយ​ពី Todofichajes បាន​ចុះ​ផ្សាយ​ថា ក្លឹប​យក្ស Real Madrid បាន​នឹង​កំពុង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​លក់​ចេញ​ខ្សែ​ការពារ​ស្លាប Marcelo ឲ្យ​ទៅ​ភាគី​ក្លឹប Juventus នៅ​តម្លៃ​ចន្លោះ​ពី៨ ទៅ១០លាន​អឺរ៉ូ។សម្រាប់ Marcelo ជា​កីឡាករ​ដែល Cristiano Ronaldo ចង់​ឲ្យ​សេះ​បង្កង់​ទិញ​យក​តាំង​ពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ តែ​កាល​នោះ​គេ​នៅ​ជា​ចំណែក​សំខាន់​ក្នុង​ក្លឹប ហើយ Real ពិត​ជា​ពិបាក​នឹង​អនុញ្ញាត​ឲ្យ​គេ​ចាកចេញ។

ប៉ុន្តែ​នៅ​ពេល​ចុងក្រោយ​តំណែង​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ត្រូវ​បាន​ជំនួស​ជា​ចម្បង​ដោយ​ Ferland Mendy ដែល​ភាគ​ច្រើន​គេ​ធ្វើ​បាន​ល្អ​ជាង Marcelo ទៅ​ទៀត ទាំង​ការ​ការពារ​និង​បញ្ចប់​ទី។ ជុំវិញ​រឿងរ៉ាវ​នេះ​ក៏​មាន​ដំណឹង​មក​ថា Juventus ចង់​លៃលក​យក Marcelo មក​ដូច​គ្នា ដោយ​ចង់​ផ្តល់​កុងត្រា​ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៣ សម្រាប់​កីឡាករ​ប្រេស៊ីល​បន្ថែម​នឹង​ជម្រើស​បន្ត​កុងត្រា​ថ្មី​មួយ​ឆ្នាំ​ទៀត ហើយ​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យ៣២ឆ្នាំ ទទួល​បាន​ប្រាក់​ពលកម្ម​ប្រមាណ៦លាន​អឺរ៉ូ ក្នុង១ឆ្នាំ ដែល​នេះ​ទាប​ជាង​នៅ Real Madrid ដែល​ទទួល​បាន៨លាន​អឺរ៉ូ ក្នុង១ឆ្នាំ។

គួរបញ្ជាក់​ដែរ​ថា Marcelo បាន​ចាយ​ពេល​នៅ​ក្លឹប​អេស្ប៉ាញ​តាំង​ពី​ឆ្នាំ ២០០៧ ដោយ​គេ​បង្ហាញ​ខ្លួន៥១៩ ប្រកួតរក​បាន៣៨ គ្រាប់​និងAssist ១០១លើក​ហើយ៕

ABU DHABI, UNITED ARAB EMIRATES – DECEMBER 16: Cristiano Ronaldo and Marcelo of Real Madrid CF celebrates the win of the Club World Cup on December 16, 2017 in Abu Dhabi, United Arab Emirates. (Photo by Kaz Photography/Getty Images)

Facebook Comments
Loading...