ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នឹងមានការរអាក់រអួលផ្គត់ផ្គង់ចរន្ត

0
271

ភ្នំពេញ ៖ បើ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីប្រកាសព័ត៍មានស្តីពី  ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន៕

តោះប;ចង់ដឹងច្បាស់ថាត;តំបន់ណាខ្លះ នឹងត្រូវមានការរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គីសនី  សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីជូន ដំណឹងរបស់អគ្គិសនីកម្ពុជាទាំងស្រុងមានដូចខាងក្រោម៖

Facebook Comments
Loading...