ក្លិបPSG បានដាក់តម្លៃខ្លួនកីឡាករ Kylian Mbappe ចំនួន២០០លាន​អឺរ៉ូប្រសិនក្លិបណាមួយចង់បានរូបគេយកទៅរួមរស់

0
836

កីឡាបរទេស ៖ បន្ទាប់ពីក្លិប PSG បានយកឈ្នះលើក្រុម FC Barcelona ​នៅ​ទឹកដី Camp Nou ក្នុងលទ្ធផល៤ ទល់និង១ កាលពីពាក់កណ្តាលសប្តាហ៍នេះមក ហើយកីឡាករ Kylian Mbappe រកបាន​ Hat-Trick មក ក្លិប PSG បានដាក់​តម្លៃ​រួចរាល់​ហើយ​សម្រាប់ Mbappe នោះ​គឺ២០០លាន​អឺរ៉ូ ប្រសិនក្លិបណាធំៗមួយចង់បានរូបគេយកទៅរួមរស់នោះ។

តាម​ដំណឹង​ចុងក្រោយ​លេចលឺ​ថា ក្លឹប Real Madrid មាន​បំណង​ចង់​នាំ​យក Kylian Mbappe នៅ​ទីផ្សារ​ដោះដូរ​នា​ពេល​ខាង​មុខ ហើយ​សម្រាប់​ក្លឹប​បារាំង PSG ពួក​គេ​ក៏​នឹង​ព្រម​លក់​ដែរ​នៅ​ត្រឹម​ឆ្នាំ២០២១ ដោយ​មិន​អូស​បន្លាយ​ពេល​ឲ្យ​ដល់​ឆ្នាំ ២០២២ ដែល​ជា​ឆ្នាំ​ផុត​កុងត្រា​គ្មាន​តម្លៃ​ខ្លួន​នោះ​ទេ។ដោយឡែក​បន្ទាប់​ពី​ការ​រក​បាន Hat-Trick របស់ Kylian Mbappe នៅ​ទឹកដី Camp Nou ​កាល​ពី​ថ្ងៃ​មុន ក៏​ធ្វើ​ឲ្យ​អនាគត​របស់​កីឡាករ​បារាំង​កាន់​តែ​រង្គោះ.រង្គើ ហើយ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ដឹង​ថា​គេ​នឹង​ចាកចេញ​ឬ​បន្ត​កុងត្រា​ថ្មី។

បើ​តាម​របាយការណ៍​ពី Le Parisien របស់​បារាំង​បាន​ចុះ​ផ្សាយ ក្លឹប PSG បាន​កំណត់​តម្លៃ​រួចរាល់​ហើយ​សម្រាប់ Mbappe នោះ​គឺ២០០លាន​អឺរ៉ូ ប្រសិន​ក្លឹប​នៅ​អឺរ៉ុប​ណា​ចង់​បាន។ ចំពោះ​ទំហំ​តម្លៃ​កប់​ពពក​មួយ​នេះ តាម​ប្រភព​ក៏​សង្កត់​ធ្ងន់​ថា​បច្ចុប្បន្ន​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​ហ៊ាន​ចូល​ស្តី​នោះ​ទេ ណា​មួយ​ក៏​ដោយសារ​បណ្តា​ក្លឹប​ធំៗ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ការ​រាត.ត្បាត​ជំងឺ COVID-19 នេះ​ផង។

ក្រៅ​ពី​តម្លៃ​ផ្ទេរ​ចេញ​ហើយ ក្លឹប​ទាំង​អស់​ក៏​ត្រូវ​ចរចា​លើ​ថ្លៃ​ពលកម្ម​ដ៏​ក្រាស់ក្រែល​មួយ​ផ្សេង​ទៀត ព្រោះ​សព្វថ្ងៃ Mbappe ស៊ី​ថ្លៃ៣០លាន​អឺរ៉ូ/រដូវ​កាល​ឯ​ណោះ។ នៅ​រដូវ​កាល ២០២០/២១ យុវជន​វ័យ២២ឆ្នាំ គេ​រក​បាន២១គ្រាប់​និង Assist ៩លើក​នៅ​ការ​បង្ហាញ​ខ្លួន២៩លើក​ឲ្យ​ក្លឹប៕

BARCELONA, SPAIN – FEBRUARY 16: Kylian Mbappe of Paris Saint-Germain celebrates after scoring their side’s first goal during the UEFA Champions League Round of 16 match between FC Barcelona and Paris Saint-Germain at Camp Nou on February 16, 2021 in Barcelona, Spain. Sporting stadiums around Spain remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Alex Caparros – UEFA/UEFA via Getty Images)

Facebook Comments
Loading...