ប្រជាពលរដ្ឋចាស់ជរា ជនពិកា គ្រួសារក្រីក្រ ចំនួន៥០គ្រួសារ ក្នុងខណ្ឌព្រែកព្នៅ បានទទួលអំណោយកាកបាទក្រហមកម្ពុជា

0
1089

ភ្នំពេញ ៖ លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ និងលោក ជា ខេម៉ា ប្រធានអនុសាខា ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគនិងថវិការរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូន ប្រជាពលរដ្ឋក្រីក្រចំនួន៥០ គ្រួសារដែលពួកគាត់កំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ថ្លែងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នាពេលនោះ លោក សុខ សម្បត្តិ មានប្រសាសន៍ថាក្នុងនាមប្រធានកាកបាទ ក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តែង គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេស នៅពេលដែបងប្អូន ជួបប្រទះនឹងគ្រោះទុរភិក្ស ផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះអគ្គីភ័យ ជាដើម ដើម្បីជួយសម្រាលការលំបាករបស់បងប្អូន ហើយសកម្មភាពមនុស្សធ៌មនេះធ្វើឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ មិនប្រកាន់និន្នាការនយោបាយ ឬព៌ណសម្បុរអី្វឡើយ ឲ្យតែបងប្អូនជួបទុក្ខលំបាកកាកបាទក្រហមកម្ពុជាតាមជួយបងប្អូនជានិច្ច។

លោក ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវការពារឲ្យបាននូវជម្ងឺកូវិដ១៩ ហើយត្រូវធ្វើតាមការនែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវលាងដៃនិងអាកុល ឬសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតពេលចូលរួមកម្មវិធីដែលមានមនុស្សច្រើន។ ជាងនេះទៅទៀតសូមបងប្អូនប្រជាពលរដ្ឋដែលមានបងប្អូនកូនចៅដែលរស់នៅក្រៅប្រទេស ពិសេសប្រទេសថៃ បើចង់ត្រឡប់មកស្រុកកំណើតវិញត្រូវតែធ្វើចត្តាឡីស័កជាដាច់ខាត ព្រោះការពារខ្លួនឯងក្រុមគ្រួសារ សហគមន៍ ហើយណាមួយរាជរដ្ឋាភិបាលបានចេញអនុក្រឹតហើយ បើបុគ្គលណាមកពីក្រៅប្រទេសគេចវេសមិនព្រមធ្វើចត្តាឡីស័ក គឺត្រូវពិន័យ១លានរៀល។

ជាមួយគ្នានេះដែរលោក សុខ សម្បត្តិ បានអំពាវនាវដល់ ប្រជាជនមហាជន ទាំងអស់ដែលមានលទ្ធភាព គួរចូលរួមធ្វើសកម្មភាពមនុស្សធម៌ រួមជាកម្លាំង ដើម្បីអនាគតសម្រាប់កូនខ្មែរទាំងមូលពិសេស ជួយដល់អ្នកដែលគ្មានទីពឹងដើម្បីឱ្យជីវិតប្រជាពលរដ្ឋគ្រប់រូបរស់នៅ​ដោយសេចក្តីសុខក្នុងដំបូលសុខសន្តិភាពតែមួយជាមួយគ្នា។

គួរបញ្ជាក់ថាការប្រគល់អំណោ​យនេះធ្វើឡើងនៅសាលាខណ្ឌព្រែកព្នៅដោយ ក្នុង១​គ្រួសារៗ​ទទួ​ល​បាន អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី២ដប ទឹកស៊ីអៀវ២ដប និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕

Facebook Comments
Loading...