សមត្តកិច្ចនាំបុរសម្នាក់មកធ្វើចត្តាឡីស័ក បន្ទាប់ពីឆ្លងសមុទ្រពីប្រទេសថៃ មកស្រុកកំណើត

0
617

ព្រះសីហនុ ៖ សមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យ នាំយកបុរសជនជាតិខ្មែរជាកម្មករស្ងោរត្រីនៅប្រទេសថៃម្មាក់ ដែលទើបត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតក្នុងស្រុកព្រៃនប់ នាំមកដាក់ធ្វើចត្តាឡីសក័នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា បុរសសមត្តកិច្ចនាំមកធ្វើចត្តាឡីស័ក នេះ ឈ្មោះកា យ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាកចេញពីខេត្តត្រាត ប្រទេសថៃចូលតាមខេត្តកោះកុង កាលពីយប់ទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយធ្វើដំណើរតាមទូកឆ្លងសមុទ្រ ពីខេត្តត្រាតប្រទេសថៃ មកដល់ព្រំប្រទល់ខ្មែរ ថៃ ក្នុងខេត្តកោះកុង នៅវេលាម៉ោង៧ ព្រឹក ថ្ងៃខែឆ្នាំដដែល បន្ទាប់មកបានធ្វើដំណើរតាមរថយន្តតាក់ស៊ី មកចុះនៅផ្សារវាលរេញ មុននឹងទៅកាន់លំនៅដ្ឋាន ក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែត្រូវបានសមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យនាំមកធ្វើចត្តាឡីស័ក តែម្តង៕

Facebook Comments
Loading...