ភ្នំពេញ ៖ ជនល្មោភកាមម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈ (លើអនីតិជនអាយុ០៤ឆ្នាំ)ត្រូវម្តាយក្មេងរងគ្រោះប្តឹងប៉ូលិសឲ្យឃាត់ខ្លួនកាលពីវេលាម៉ោង១៦ និង៣០នាទី នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះ ឈ្មោះ ប្រាក់ ព្រែក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលកន្លែងកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ស ណ ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកុមារ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ សម្ភារៈបន្សល់ទុក ១.អាវក្រណាត់ពណ៍ក្រហម សដៃវែងចំនួន០១ និងខោយឺតជើងខ្លី ពណ៌ទឹកក្រូចចំនួន០១។
ប្រភពពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងសំរាកនៅក្នុងបន្ទប់ជួលជាម្ដាយឈ្មោះ មាន សុខហេង បន្ទាប់មកជនរងគ្រោះក៏បានសុំប្រាក់ពីម្ដាយចំនួន១០០០រៀល ដើម្បីទៅទិញនុំដែលលក់នៅក្បែរបន្ទប់ជួល។ ពេលបានប្រាក់ជនរងគ្រោះក៏បានរត់ទៅរកឈ្មោះ ខ្មៅ(ជាកូនស្រីជនសង្ស័យ) ដែលស្នាក់នៅបន្ទប់កន្លែងកើតហេតុ ពេលទៅដល់ក៏បានឃើញជនសង្ស័យកំពុងសំរាកនៅក្នុងបន្ទប់ រួចសួរជនសង្ស័យថា ពូខ្មៅនៅរឺអត់? ជនសង្ស័យក៏ឆ្លើយថា មិននៅទេ ភ្លាមនោះជនសង្ស័យក៏ស្ទុះចូលទៅចាប់ទាញជនរងគ្រោះផ្ដួលផ្ងារទៅលើពូក បំណងធ្វើសកម្មភាពរំលោភ ប៉ុន្តែជនរងគ្រោះខំរើបំរាស់ និងស្រែកយំ ហើយអ្នកជិតខាងក៏លឺរត់មកមើលឃើញ ក៏ស្រែកឆោរឡោរឡើង លឺដូចនោះជនសង្ស័យក៏បានប្រលែងដៃ ជនរងគ្រោះក៏រត់ចេញពីបន្ទប់(កន្លែងកើតហេតុ) ដល់មាត់ទ្វា ជួបនឹងម្ដាយក៏បានរៀបរាប់រឿងហេតុប្រាប់ម្ដាយ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ និងដាក់ពាក្យបណ្ដឹងតែម្ដង។ ភ្លាមនោះកម្លាំងយើងក៏ចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ខាងលើ យកមកធ្វើការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀនក្នុងទឹកនោម)។
ឆ្លងតាមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចយើង ពាក្យបណ្ដឹង ស្ដាប់ការបំភ្លឺ វត្ថុតាងចាប់យកចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យចំនួន០១នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕