បុរសម្នាក់រងរបួសជាទម្ងន់ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកឥតបុកអូសប្រមាណជាង១០ម៉ែត្រ

3
4654

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសជាទម្ងន់ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តហ៊ីយ៉ាន់ដាយបុកអូសប្រមាណជាង១០ម៉ែត្រ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៍ក្រហម លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP 7758 ធ្វើដំណើរតាមបណ្តោយផ្លូវតាកនក្នុងទិសដៅពីជើងទៅត្បូងហើយបានឆ្លងផ្លូវជាតិលេខ៤បំណងបតទៅកើតខណៈកំពង់ឆ្លងផុតរបាំងថ្មពុះចែកទ្រូងផ្លូវបន្តិចស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋពណ៍ស ពាក់ស្លាកលេខកំពត 3A 1605 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកនិងអូសជនរងគ្រោះប្រមាណជាង១០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុតៃកុងរថយន្តបង្កបានចុះពីលើរថយន្តគេចខ្លួនបាត់ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗដោយឡែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...

3 COMMENTS

  1. Future University

    […]Wonderful story, reckoned we could combine a number of unrelated information, nevertheless definitely really worth taking a look, whoa did one particular discover about Mid East has got a lot more problerms also […]

Comments are closed.