បន្ទាយមានជ័យ ៖ សង្ឃ១អង្គមានទំនាក់ទំនងគ្នាជាមួយនារីវ័យក្មេងម្នាក់ តាមរយៈឆាតហ្វេសប៊ុក បានបង្កាត់ភ្លើងស្នេហ៏ ព្រមទាំងនាំនាងរួមភេទជាមួយគ្នាជាញឹកញាប់នៅក្នុងកុដ្ឋរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំងរហូតដល់ភ្លឺ កាលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ តែបានប៉ុន្មានម៉ោងក្រោយមកត្រូវបានកម្លាំងអាវុធហត្តស្រុកព្រះនេត្រព្រះ និងមន្ត្រីមន្ទីរធម្មការនិងសាសសនាខេត្ត បានចុះមកដល់វត្ត ហើយបានចាប់ប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួន សង្ឃកំហូច១អង្គនេះយកចាត់ការតាមច្បាប់តែម្តង។
យោងតាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះឈ្មោះ ដាំ សូរ៉ាប៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ថាមានករណីព្រះសង្ឃរួមភេទជាមួយក្មេងស្រី កើតឡើងនៅចំណុចក្នុងកុដ្ឋនៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទើបលោកស៊ិន រ៉ាស៊ី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះដឹកនាំដោយអាវុធហ្ថ១ក្រុមសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនសង្ឃមានឈ្មោះ ម៉ាន់ មុំ ដែលគង់នៅវត្តខាងលើ។ ក្រោយពីឃាត់ខ្លួនមន្ត្រីមន្ទីរធម្មការបានរៀបចំពិធីផ្សឹកលោកសង្ឃតាមនិតិវិធីច្បាប់ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
លោក ស៊ិន រ៉ាស៊ីបា ប្រាប់ឲ្យដឹងថាសង្ឃ័យជាជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួរចម្លើយបានឆ្លើយសារភាពថា ខ្លួនគេបានស្គាល់នារីឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យសពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុក បានបង្កាត់ភ្លើងស្នេហ៏ ព្រមទាំងនាំនាងរួមភេទជាមួយគ្នាជាញឹកញាប់នៅក្នុងកុដ្ឋរបស់ខ្លួននៅវត្តគីរីភ្នំជញ្ជាំងរហូតដល់ភ្លឺ ព្រឹកឡើងទើបត្រឡប់ទៅផ្ទះវិញស្រាប់តែថ្ងៃទី៧ មានសមត្ថកិច្ច និងមន្ត្រីមន្ទីរធម្មការ និងសាសសនាខេត្ត បានចុះមកដល់វត្ត ហើយបានចាប់ប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំតែម្ដង។
ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីការតាមច្បាប់៕