មន្ត្រីរាជការនៃខណ្ឌព្រែកព្នៅ និងមន្ត្រីរាជការនៃរដ្ឋបាលសង្កាត់ទាំង៥ត្រូវតែប្រុងប្រយ័ត្នតែមិនត្រូវស្លន់ស្លោ នៃព្រឹត្តិការណ៍២៩វិច្ឆិកានេះ

0
673

ភ្នំពេញ ៖ យោងប្រសាសន៍ដឹកនាំរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌសូមជំរាបជូនដំណឹងដល់គណៈអភិបាលខណ្ឌ គណៈនាយក ការិយាលយ័ចំណុះទាំង១១ មន្ត្រីទាំងអស់របស់រដ្ឋបាលខណ្ឌ អង្គភាពអធិការនគរបាលខណ្ឌ អង្គភាពកងរាជអាវុធហត្ថខណ្ឌ កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សង្កាត់ទាំង៥របស់រដ្ឋបាលខណ្ឌព្រែកព្នៅ អោយបានជ្រាបថា៖ យោងតាមការប្រកាសផ្សព្វផ្សាយណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីសភាពការណ៏ថ្មីៗពីបញ្ហាការរីករាលដាលនៃជំងឺCOVID-19 ត្រូវតែប្រុងប្រយ័ត្នតែមិនត្រូវស្លន់ស្លោ ដូច្នេះសូមមន្ត្រីរាជការនៃខណ្ឌព្រែកព្នៅ និងមន្ត្រីរាជការនៃរដ្ឋបាលសង្កាត់ទាំង៥ ត្រូវតែយកចិត្តទុកដាក់ខ្ពស់កុំមើលស្រា​ល និងត្រូវប្រយ័តខ្ពស់បំផុតការបង្កាការពារខ្លួន និងក្រុមគ្រួសារឲ្យបានខ្ជាប់ខ្ចួនពិសេសអនុវត្តឲ្យបានជាដាច់ខាតនូវការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការ អនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លៀតដើម្បីជៀសវាងនិងការពារបានការឆ្លងមេរោគCOVID-19ដ៏កាចសាហាវនេះ។

ជាពិសេសចំពោះលោក អឿន អ៊ី ប្រធានការិ.ធម្មការនិងសាសនាខណ្ឌ, លោក នាង សាខន ប្រធានការិ.អប់រំ យុវជន និង កីឡាខណ្ឌ, លោក មាស សំបូរ ប្រធានផ្នែកសណ្តាប់ធ្នាប់ខណ្ឌត្រូវចាត់ចែងអនុវត្តដូចខាងក្រោម៖១.លោក ប្រធានការិ.ធម្មការ ត្រូវទូលប្រគេននិងទូលផ្សព្វផ្សាយដល់ព្រះចៅអធិការវត្តគ្រប់វត្ត គណៈកម្មការអាចារ្យវត្ត និង ពុទ្ធបរិស័ទចំណុះជើងវត្ត នៅពេលយកចង្ហាន់ទៅប្រគេនព្រះសង្ឃនិងព្រះសង្ឃទទួលយកចង្ហាន់ រួមទាំងគណៈកម្មការអាចារ្យវត្ត យាយជី តាជី ដែលបានចូលរួមដែរនោះ ត្រូវតែអនុវត្តឲ្យបានជាដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារជំងឺCOVID-19 ក្នុងនោះ ពាក់ម៉ាស់ លាងដៃនិងសាប៊ូឬបាញ់អាល់កុល រក្សាគម្លាតពី១,៥mទៅ២m។

២. ប្រធានការិ.អប់រំយុវជន និង កីឡាខណ្ឌ ត្រូវពង្រឹងនិងត្រួតពិនិត្យឲ្យបានហ្មត់ចត់និងឲ្យខាងតែបាន តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជា ក្រសួងសុខាភិបាល ស្តីពី វិធីសាស្ត្រ ការការពារខ្លួនពីការឆ្លងរីករាលដាលជំងឺCOVID-19 ពិសេស ត្រូវណែនាំដល់លោកគ្រូ/អ្នកគ្រូ សិស្សានុសិស្ស ឲ្យយកចិត្តទុកដាក់និងអនុវត្តឲ្យបានជាដាច់ខាត ការអនាម័យ ពាក់ម៉ាស់ជាប់ជាប្រចាំ លាងដៃនិងសាប៊ូឬបាញ់អាល់កុលឲ្យបានញឹកញាប់ រក្សាគម្លៀតពី១,៥mទៅ២m.

៣. ប្រធានផ្នែកសណ្តាប់ធ្នាប់ខណ្ឌ៖ ត្រូវប្រជុំជួរកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ហើយការប្រជុំជួរកម្លាំងត្រូវអនុវត្តរក្សាគម្លាត១,៥mទៅ២m ពាក់ម៉ាស់ជាដាច់ខាត និង ត្រូវណែនាំកម្លាំងសម្រាកនៅសាលាខណ្ឌមិនត្រូវឲ្យចេញទៅក្រៅពីអង្គភាពសាលាខណ្ឌឡើយ បើគ្មានបទបញ្ជា៕

Facebook Comments
Loading...