Messi ​ចាប់​ផ្ដើម​មាន​រឿង​មិន​ល្អ​ទៀត​ហើយ បន្ទាប់ពី​ចប់​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ

0
95

កីឡាបរទេស ៖ គ្រាន់​តែ​ចប់​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ភ្លាម ​Messi ​ចាប់​ផ្ដើម​មាន​រឿង​មិន​ល្អ​ទៀត​ហើយ ​ដោយ​មាន​ការ​ចុះ​ផ្សាយ​ជា​ច្រើន​ថា​រូបគេ​ធុញទ្រាន់​ជាមួយ​ការ​លើក​យក​រូបគេ​មក​ពាក់ព័ន្ធ​គ្រប់​បញ្ហា ស្រប​ពេល​ដំណឹង​ក្នុង​ការ​ត​កុងត្រា​ថ្មី​វិញ ​ក៏​មិន​មាន​កើត​ឡើង​ដែរជាមួយក្លិបបច្ចប្បន្ន។

ជាមួយ​រឿង​នេះ​ដែរ ​មិត្ត​រួម​ក្រុម Stegen ​ក៏​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​សប្បាយ​ចិត្ត ​ហើយ​បន្ដ​នៅ​ទី​នេះ។ អ្នក​គួរ​តែ​ផ្ដល់​ឱកាស​ឱ្យ​គាត់ ដើម្បី​ដោះស្រាយ​គ្រប់​យ៉ាង ព្រោះ​គាត់​ជា​មនុស្ស​សំខាន់​សម្រាប់​ក្រុម​យើង​គ្រប់​ការ​ប្រកួត។ យើង​ពិត​ជា​ត្រូវ​ការ​កីឡាករ​ប្រភេទ​នេះ​ខ្លាំង​ក្នុង​ក្រុម”។

​រំលឹក​ថា Messi ​នឹង​អស់​កុងត្រា​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ត្រឹម​ចប់​រដូវ​កាល​នេះ​ហើយ។ ស្រប​ពេល​ដំណឹង​ក្នុង​ការ​ត​កុងត្រា​ថ្មី​វិញ ​ក៏​មិន​មាន​កើត​ឡើង​ដែរ។ ​មាន​តែ​ដំណឹង​ថា Messi ​ទំនង​ជា​ចាកចេញ​ទៅ​រក​ក្លឹប​ដទៃ​ច្រើន​ជាង៕

Facebook Comments
Loading...