លោក សុខ សម្បត្តិ អញ្ជើញចូលរួមដាក់កម្រងផ្កានៅព្រះបរមរូបព្រះករុណាព្រះបរមរតនកោដ្ឋ និងដាក់កម្រងផ្កានៅវិមានឯករាជ្យ

0
219

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ និងដាក់កម្រងផ្កា នៅវិមានឯករាជ្យ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា មុនមួយថ្ងៃការប្រារព្ធខួបលើកទី៦៧ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២០) ដើម្បីគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី វីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សូមរម្លឹកឲ្យដឹងថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាការរម្លឹកឲ្យឃើញអំពីព្រះរាជបេសសកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ក្នុងការទាមទារឯករាជ្យឲ្យប្រទេសកម្ពុជា រួចចាកផុតពីអាណានិគមនិយមបារាំង ហើយស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៧ នៃកងយោពលខេមរភូមិន្ទផងដែរ។

នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជានឹងប្រារព្ធបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

Facebook Comments
Loading...