ភ្នំពេញ ៖ ប្រជាពលរដ្ឋទាំងជិត ទាំងឆ្ងាយជាច្រើបានមកបំពេញឯកសារចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលភូមិសំរោងត្បូង មន្ត្រីការិយាល័យភូមិបាលខណ្ឌព្រែកព្នៅ និងក្រុមការដាក់ទទូលឯកសាររបស់បងប្អូនប្រជាពលរដ្ឋនៅវត្តអង្គសេរីសួរស្តី (ហៅវត្តសំរោងត្បូង) ចំណែកភូមិសំរោងកណ្តាល ដាក់នៅក្នុងវត្តសុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល) ហើយបងប្អូនដែលមិនទាន់បានមកបំពេញឯកសារសូមប្រញ៉ាប់មកទទួលឲ្យបានគ្រប់ៗគ្នា។
លោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាល បានអំពាវនាវដល់ប្រជាពលរដ្ឋ...