ខ្សែ​ប្រយុទ្ធ Lionel Messi ​ពេល​ខ្លះ​ក៏​មាន​ពេល​វេលា​លំបាក​ដូច​មនុស្ស​គ្រប់​គ្នា​ដែរ ​មិន​ល្អ​គ្រប់​ពេល​ឡើយ

0
2946

កីឡាបរទេ ៖ លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelo​na បានលើកឡើងថា កីឡាករ Lionel Messi គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់ ហើយ ខ្សែ​ប្រយុទ្ធ Lionel Messi ​ពេល​ខ្លះ​ក៏​មាន​ពេល​វេលា​លំបាក​ដូច​មនុស្ស​គ្រប់​គ្នា​ដែរ ​មិន​ល្អ​គ្រប់​ពេល​ឡើយ។

​វីដេអូ​នៅ​ចុង​ម៉ោង​កាល​ពី​ម្សិលមិញ​នេះ ​កំពុង​តែ​ផ្ទុះ​ខ្លាំង​មែនទែន ដែល​លោក Koeman ​ក៏​បាន​ឃើញ​ដូចគ្នា។ ​ជាមួយ​បញ្ហា​នេះ ​អ្នក​ចាត់ការ​សញ្ជាតិហុល្លង់​បាន​និយាយ​ថា​មិន​មែន​ជា​បញ្ហា​ធំ​អ្វី​នោះ​ទេ ព្រោះ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​ឡើយ ​ពោល​គឺ​តែងតែ​មាន​ពេល​លំបាក​ខ្លះ​ដូច​គ្នា​។

​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Barcelona ​បាន​និយាយ​ថា​៖ “គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់។ គាត់​នៅ​មាន​សមត្ថភាព​ជា​ច្រើន​ទៀត​ហើយ​គាត់​ក៏​បាន​បង្ហាញ​វា​ផង​ដែរ។ ខ្ញុំ​ដឹង​ថា​គាត់​រក​គ្រាប់​បាល់​បាន​ដោយ​ប៉េណាល់ទី​និង​គាត់​តែងតែ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​មាន​ភាព​ផ្សេង​គ្នា។ គាត់​ជា​កីឡាករ​សម្រេច​ការ​ប្រកួត។ យើង​ចង់​ទុក​គាត់​នៅ​លើ​ទីលាន​នៅ​កន្លែង​ដែល​ធ្វើ​ឱ្យ​ដៃ​គូ​ឈឺ​ចាប់​បាន”៕

Netherlands coach Ronald Koeman reacts during the UEFA Nations League semifinal soccer match between Netherlands and England at the D. Afonso Henriques stadium in Guimaraes, Portugal, Thursday, June 6, 2019. (AP Photo/Luis Vieira)

Facebook Comments
Loading...